លោក Dusit ប្តេជ្ញាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការដឹកនាំក្លិប Rajpracha នៅក្របខណ្ឌ Thai League ២

//s9.kh1.co/af/af3cd22c5ee68768e11b8d370197265065c8992d.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

គ្រូបង្វឹកដែលឈ្នះពានរង្វាន់លីគកំពូលថៃ (Thai League ១) លោក Dusit Chalermsan បានក្លាយជាគ្រូបង្វឹកថ្មីនៃក្លិប Rajpracha នៅក្របខណ្ឌ Thai League ២

ថៃ៖ គ្រូបង្វឹកដែលឈ្នះពានរង្វាន់លីគកំពូលថៃ (Thai League ១) លោក Dusit Chalermsan បានក្លាយជាគ្រូបង្វឹកថ្មីនៃក្លិប Rajpracha នៅក្របខណ្ឌ Thai League ២

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អតីតកីឡាករជម្រើសជាតិថៃរូបនេះបានចាកចេញពីក្លិប BG Pathum United បន្ទាប់ពីដឹកនាំពួកគេឈ្នះជើងឯកលីគកំពូលថៃលើកដំបូងរបស់ពួកគេនៅឆ្នាំនេះ។

មានគេរាយការណ៍ថាលោក Dusit Chalermsan មានការអាក់អន់ចិត្តដែលក្លិប BG Pathum United នឹងតម្លើងគាត់មួយឋានៈទៀតហើយជួលគ្រូបង្វឹកថ្មី។

   លោក Dusit Chalermsan
   លោក Dusit Chalermsan

លោក Dusit បាននិយាយកាលពីម្សិលមិញថាលោកពិតជាមានមោទនភាពចំពោះតំណែងជាគ្រូបង្វឹក្លិប Rajpracha

លោកបានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយនិងមានមោទនភាពណាស់ដែលបានចូលរួមជាមួយក្លិប Rajpracha ដែលមានប្រវត្តិដ៏យូរលង់នៅក្នុងវិស័យបាល់ទាត់ថៃ។

“ខ្ញុំតែងតែផ្តល់អ្វីគ្រប់យ៉ាងដែលខ្ញុំមានដល់គ្រប់ក្លិបទាំងអស់មិនថាពួកគេស្ថិតក្នុងក្របខណ្ឌ Thai League ១Thai League ២ ទេ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្លិប Rajpracha ដែលបានទុកចិត្តខ្ញុំ។"

លោក Dusit ដែលជាតារាបាល់ទាត់ថៃម្នាក់ដែលគួរឱ្យគោរពបំផុតក្នុងកំឡុងពេលដឹកនាំការប្រគួតរបស់គាត់ក្នុងក្លិប Pathum នៅពេលដែលពួកគេកំពុងស្ថិតនៅក្នុងក្របខណ្ឌ Thai League ២ ក្នុងឆ្នាំ ២០១៩ ហើយបានដឹកនាំពួកគេទៅចូលរួមប្រកួតនៅក្របខណ្ឌ Thai League ១

   លោក Dusit Chalermsan
   លោក Dusit Chalermsan

បន្ទាប់មកគាត់ក៏បានដឹកនាំក្លិប BG Pathum United ឲ្យឈ្នះពានរង្វាន់ Thai League ១ ក្នុងរដូវកាលឆ្នាំ ២០២០-២០២១ ។

ប្រទេសថៃស្ថិតក្នុងពូល G ហើយនឹងត្រូវចូលរួមប្រកួត ៣ ប្រកួតទៀតដែលនៅសេសសល់របស់ពួកគេនៅទីក្រុងឌូបៃនៃប្រទេសអារ៉ាប់រួម។ ក្រុមដែលឈ្នះទាំង ៨ ក្រុមនិងក្រុមឈ្នះរងក្រុមកំពូលតារាង ៤ ក្រុមទៀតនឹងឈានទៅប្រកួតនៅជុំបន្ទាប់៕

   លោក Dusit Chalermsan
លោក Dusit Chalermsan

ប្រភព៖ Bangkok Post

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T