Naeun ក្រុម APINK បង្ហោះសារមួយ បន្ទាប់ពីចាកចេញពីផលិតកម្ម

//s9.kh1.co/90/90e21b5646f0440add198700eedea8f0176dfd8c.jpg
តារា & កម្សាន្ដ

 ០១-ឧសភា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Naeun ក្រុម APINK ចេញមុខបង្ហោះសារមួយ បន្ទាប់ពីចាកចេញពីផលិតកម្ម

កូរ៉េខាងត្បូង៖ បន្ទាប់ពីមានព័ត៌មានទាក់ទងនឹង Naeun ក្រុម APINK បានចាកចេញពីផលិតកម្ម PlayM បន្ទាប់ពីចំណាយពេលជាង១០ឆ្នាំជាសមាជិករបស់ APINK ឥលូវនេះ Naeun ផ្ទាល់បានចេញមុខនិយាយរៀបរាប់ពីអារម្មណ៍របស់ខ្លួន ទាក់ទងនឹងរឿងនេះ តាមរយៈ Instagram របស់នាងផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Naeun
Naeun

កាលពីយប់ថ្ងៃទី១ ខែឧសភា Naeun បានបង្ហោះសារយ៉ាងវែងមួយនៅក្នុងគណនី Instagram របស់ខ្លួនដោយនាងបាននិយាយរៀបរាប់ថា សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំគឺ Naeun មកពីក្រុម APINK វាមានរយៈពេល១០ឆ្នាំទៅហើយ ដែលខ្ញុំចំណាយពេលជាសមាជិករបស់ APINK ដោយកាល APINK លេចមុខដំបូងខ្ញុំមានអាយុត្រឹមតែ១៨ឆ្នាំប៉ុណ្ណោះ ឥលូវនេះខ្ញុំអាយុ២៨ឆ្នាំហើយ។ ខ្ញុំពិតជាចង់អរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងឡាយ (Panda) សមាជិកទាំងអស់របស់ APINK និងបុគ្គលិករបស់ផលិតកម្ម PlayM ទាំងអស់ផងដែរ។ ការសម្រេចចិត្តចាកចេញរបស់ខ្ញុំនេះ គឺខ្ញុំបានគិតទុកមុនជាយូរណាស់មកហើយ មុននឹងពិគ្រោះជាមួយខាងផលិតកម្ម។

Naeun ក៏បានបញ្ជាក់ថា បើទោះបីជាធ្វើការផ្សេងគ្នាក៏ដោយ ក៏ប៉ុន្តែនៅពេលដែល APINK មានការជួបជុំ នាងនឹងមានវត្តមានជានិច្ច ហើយនាងក៏មានការបារម្ភតិចតួចចំពោះការចាប់ផ្តើមថ្មីនេះផងដែរ តែយ៉ាងណានាងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព៕

សូមទស្សនារូបភាពខាងក្រោម៖

Naeun
Naeun
Naeun
Naeun

ប្រភពInstagram

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T