ពុទ្ធោ ម្សិលមិញ អ្នកទៅលេងសមុទ្រនៅវៀតណាម ក៏ណែនសាហាវយ៉ាងនេះ

//s9.kh1.co/a3/a38de2bbb16a4210c798a550697cd02caa4b4253.jpg
សង្គម

 ០១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខេត្ត Vung Tau ត្រូវបានគេរាយការណ៍មកថា ត្រឹមតែមួយថ្ងៃមានភ្ញៀវទេសចរ ច្រើនជាង ៧ម៉ឺននាក់ ក្នុងថ្ងៃវិស្សមកាល

វៀតណាម៖ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍មកថា ប្រធានមជ្ឈមណ្ឌលទ្រទ្រង់ និងគ្រប់គ្រងទេសចរណ៍ក្នុងខេត្ត Vung Tau  បានចែករំលែកទិន្នន័យ នៃថ្ងៃដំបូងនៃរដូវឈប់សម្រាកកាលពីថ្ងៃទី ៣០ ខែមេសា ដែលទីក្រុងទេសចរណ៍មួយនេះ បានស្វាគមន៍ភ្ញៀវទេសចរច្រើនជាង ៧ ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកចំនួនអ្នកទេសចរមានការប្រែប្រួលច្រើន បើប្រៀបធៀបទៅនឹងថ្ងៃឈប់សម្រាកកាលពីប៉ុន្មានឆ្នាំមុន ដោយត្រូវបានឲ្យដឹងថា កាលពីឆ្នាំទៅ មានតែភ្ញៀវចំនួន ១០.៣០០ នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ ២០១៩ ចំនួននេះមានចំនួន ១៤៨.០០០ នាក់។

តួយ៉ាងអាជ្ញាធរ ក៏បានសង្កត់ធ្ងន់ថា ថ្ងៃឈប់សម្រាកនេះបានកើតឡើងនៅក្នុងបរិបទនៃការគ្រប់គ្រងយ៉ាងស្មុគស្មាញ ដោយពួកគេ បានក្រើនរំលឹកទៅដល់ប្រជាជន និងភ្ញៀវទេសចរឱ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់យ៉ាងតឹងរ៉ឹងនៅតាមឆ្នេរសមុទ្រ ដើម្បីត្រួតពិនិត្យការការពារ និងទប់ស្កាត់ការរាលដាលផងដែរ។

យ៉ាងណាមិញ នេះជាវិស្សមកាលដំបូងប្រចាំឆ្នាំនេះ បន្ទាប់ពីបានប្រទេសមួយនេះ​បានផ្អាកអស់រយៈពេលធំ បន្ទាប់ពីមានការឆ្លងរីករាលដាល​ ជាលក្ខណៈសហគមនិ៍ទ្រង់ទ្រាយធំ នៃជំងឺកូវីដ១៩ ដែលវាយលុកយ៉ាងសកម្មកាលពីដើមឆ្នាំ៕

សូមទស្សនារូបភាពខាងក្រោម៖

ខេត្ត Vung Tau
ខេត្ត Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
ភ្ញៀវទេសចរណ៍ទៅលេង Vung Tau
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T