បន្ទាន់! រកឃើញអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកធ្វើការនៅសណ្ឋាគារមួយកន្លែង

//s9.kh1.co/6d/6de92801cbbc045dcae707168b83f7d4cfdb74c5.jpg
សង្គម

 ០១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកបម្រើការនៅសណ្ឋាគារមួយកន្លែង។

ភ្នំពេញ៖ នៅមុននេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានប្រកាសរកឃើញអ្នកជំងឺកូវីដ-១៩ ជាបុគ្គលិកបម្រើការនៅសណ្ឋាគារ សាន់វេ (Sunway Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយអ្នកជំងឺរូបនេះ ក៏បានប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើននាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូននេះ សូមប្រជាពលរដ្ឋដែលចេញចូលញឹកញាប់ និងមានទំនាក់ទំនង ជាមួយបុគ្គលិកធ្វើការនៅសណ្ឋាគារខាងលើ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មេត្ដាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

  សណ្ឋាគារ សាន់វេ 
  សណ្ឋាគារ សាន់វេ 

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T