លោកជំទាវ ឳ វណ្ណឌីន បានផ្ញើសារក្រើនរំលឹកពិសេសមួយ បើមិនចង់ជួបព្រឹត្ដិការណ៍ដូចនៅឥណ្ឌា

//s9.kh1.co/5f/5fe198b320a42e74e4fbf86b6f699d421b040327.jpg
សង្គម

 ០១-ឧសភា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោកជំទាវ ឳ វណ្ណឌីន បានផ្ញើរសារក្រើនរំលឹកពិសេសមួយ បើមិនចង់ជួបព្រឹត្ដិការណ៍ដូចនៅឥណ្ឌា។

ភ្នំពេញ៖ ជាការពិត ប្រទេសឥណ្ឌាបច្ចុប្បន្ន កំពុងតែរងគ្រោះយ៉ាងខ្លាំងដោយសារការផ្ទុះឡើងរលកថ្មីនៃជំងឺកូវីដ-១៩ ដោយក្នុងមួយថ្ងៃៗមានករណីឆ្លងថ្មីរហូតដល់ជាង ៣សែននាក់ឯណោះ ដែលជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងពិភពលោក ខណៈអ្នកជំងឺចំនួនខ្ទង់ ២ពាន់នាក់បានស្លាប់បាត់បង់ជីវិតស្ទើររាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមកប្រទេសកម្ពុជាយើងវិញឃើញថា មួយរយៈពេលចុងក្រោយនេះករណីឆ្លងថ្មីប្រចាំថ្ងៃ ហាក់មានចំនួនច្រើនគួរឲ្យគត់សម្គាល់ និងមានអ្នកស្លាប់បាត់បង់ជីវិតជាបន្ដបន្ទាប់ផងដែរ។ យ៉ាងណាមិញនាពេលថ្មីៗនេះ ទន្ទឹមនឹងការរីករាលជំងឺកូវីដ-១៩ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឳ វណ្ណឌីន បានផ្ញើសារក្រើនរំលឹកពិសេសមួយជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា យ៉ាងដូច្នេះថា៖

សូមកុំភ្លេចថា បេីបុគ្គលម្នាក់ៗ មិនបានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហេីយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពយេីងហេីយណា។ នៅឥណ្ឌា យេីងឃេីញស្រាប់ហេីយៗ យេីងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរ មែនទេ? បេីមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហេីយគ្មានអ្វីដែលអាចការពារខ្លួនយេីងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបេីមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។ សុំជួយអប់រំគ្នាឱ្យបានច្រេីនបំផុតដែលអាចធ្វេីទៅបាន ហេីយសង្ឃឹមថា យេីងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលេីឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ!!

សារក្រើនរំលឹករបស់ លោកជំទាវ ឳ វណ្ណឌីន 
លោកជំទាវ ឳ វណ្ណឌីន
លោកជំទាវ ឳ វណ្ណឌីន

ប្រភព៖ ក្រសួងព័ត៌មាន

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១១ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T