មើលគេនិយាយ! លោក Ruggeri ថា​ Messi កុំអីឈ្នះ World Cup ហើយបើកីឡាករ Real Madrid ម្នាក់នេះជាជនជាតិអាហ្សង់ទីន

//s9.kh1.co/fc/fc64d8e32386e319518b3b2259466b883c23e4bb.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Oscar Ruggeri ថា បើមាន Sergio Ramos នៅអាហ្សង់ទីនម្លេះ Lionel Messi ឈ្នះ World Cup បាត់

បរទេស៖ លោក Oscar Ruggeri ជឿជាក់ថា Lionel Messi នឹងឈ្នះពានរង្វាន់ World Cup ប្រសិនបើខ្សែការពារ Sergio Ramos ជាជនជាតិអាហ្សង់ទីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Oscar Ruggeri
លោក Oscar Ruggeri

ជាការពិតណាស់ Messi ពុំធ្លាប់បានឈ្នះពានរង្វាន់ World Cup ម្តងណាឡើយនៅក្នុងអាជីព ហើយ អតីតកីឡាករសញ្ជាតិអាហ្សង់ទីន និង Boca Juniors ខាងលើគិតថាសមាសភាពក្រុមខ្វះខាតនូវខ្សែការពារដែលមានសមត្ថភាពដូច Ramos ជាមូលហេតុមិនអាចប្រជែងយកពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះបាន។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

លោក Ruggeri បាននិយាយថា៖

អាហ្សង់ទីន និង Messi ជាមួយ Ramos មានន័យថា World Cup។ ប្រសិនបើមានក្រុមជម្រើសជាតិអាហ្សង់ទីនមាន Ramos ពួកគេនឹងឈ្នះពានរង្វាន់ World Cup បាត់ទៅហើយ។ ខ្ញុំពិតជារីករាយណាស់ប្រសិនបើមាន Ramos នៅក្នុងក្រុមជម្រើសជាតិរបស់ខ្ញុំ ហើយ ពួកយើងនឹងឈ្នះ World Cup គ្រប់សម័យទាំំងអស់បើមានគាត់៕

លោក Oscar Ruggeri
កីឡាករ Lionel Messi និង Sergio Ramos
កីឡាករ Lionel Messi និង Sergio Ramos

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖ 

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T