ក្ដៅៗ! ប្រទេសតួកគីបានអនុម័តការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដ-១៩ Sputnik V របស់រុស្ស៊ី

//s9.kh1.co/04/04709e5f4a812e82de77bbc06f75881c192a7867.jpg
សង្គម

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋមន្រ្តីសុខាភិបាលតួកគីលោក Fahrettin Koca បានប្រកាសនៅថ្ងៃសុក្រនេះថាប្រទេសទួរគីបានអនុម័តការចាក់វ៉ាក់សាំងកូវីដ-១៩ Sputnik V របស់ប្រទេសរុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់

តួកគី៖ រដ្ឋមន្រ្តីសុខាភិបាលតួកគីលោក Fahrettin Koca បានប្រកាសនៅថ្ងៃសុក្រនេះថាប្រទេសទួរគីបានអនុម័តការចាក់វ៉ាក់សាំងកូវីដ-១៩ Sputnik V របស់ប្រទេសរុស្ស៊ីសម្រាប់ការប្រើប្រាស់ជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Koca បាននិយាយនៅលើគណនី Twitter ថា “ទីភ្នាក់ងារឱសថនិងឧបករណ៍វេជ្ជសាស្ត្រទួរគីបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំង Sputnik V ជាបន្ទាន់បន្ទាប់ពីមានការពិនិត្យនិងវាយតម្លៃរួចរាល់។

រូបតំណាង
រូបតំណាង

កាលពីថ្ងៃពុធលោក Koca បានបញ្ជាក់ថាប្រទេសទួរគីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលទ្ធកម្មជាមួយប្រទេសរុស្ស៊ីសម្រាប់ការចាក់វ៉ាក់សាំង Sputnik V ចំនួន ៥០ លានដូល្លាក្នុងរយៈពេល ៦ ខែដោយវ៉ាក់សាំងនេះត្រូវបញ្ជូនមកប្រទេសតួកគីជាលើកដំបូងនៅក្នុងខែឧសភាខាងមុខនេះ។

វ៉ាក់សាំង Sputnik V បានក្លាយជាវ៉ាក់សាំងទីបីដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេស បន្ទាប់ពីវ៉ាក់សាំង Sinovac របស់ប្រទេសចិននិងវ៉ាក់សាំង Pfizer-BioNTech ដែលជាសមត្ថផលបង្កើតរួមគ្នាដោយក្រុមហ៊ុនអាឡឺម៉ង់ BioNTech និងក្រុមហ៊ុនអាមេរិក Pfizer

រូបតំណាង
រូបតំណាង

នៅព្រឹកថ្ងៃសុក្រនេះប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានសង្កត់ធ្ងន់ថាប្រទេសរបស់លោកមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់ ហើយនៅពេលនេះមិនមានបញ្ហាអ្វីជាមួយនឹងលទ្ធកម្មបន្ថែមទៀតទេ។

ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ដ៏ធំមួយនៅពាក់កណ្តាលខែមករាជាមួយនឹងវ៉ាក់សាំង Sinovac របស់ប្រទេសចិន។

បើយោងតាមទិន្នន័យដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង រហូតមកដល់ពេលនេះប្រទេសតួកគីបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ២២,៨ លានដូសនៅទូទាំងប្រទេស។ ក្នុងនោះមានមនុស្សជាង ១៣,៧ លាននាក់បានទទួលការចាក់ដូសទី ១ ហើយជាង ៩,១ លាននាក់ផ្សេងទៀតបានទទួលការចាក់វ៉ាក់សាំងដូសទី ២ រួចរាល់៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T