ប្រកួតញឹកពេក! អ្នកចាត់ការក្រុមម្នាក់នេះ​ ថា កូនក្រុមរបស់ខ្លួនហត់នឿយខ្លាំងណាស់

//s9.kh1.co/4c/4ce98e3bfa4333e81e1d400d5be8080e8cc97041.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Pep Guradiola ថា កូនក្រុមខ្លួនអស់កម្លាំងខ្លាំង

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guradiola បានសារភាពថា កីឡាកររបស់ខ្លួនហត់នឿយខ្លាំងបន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹង Paris Saint Germain

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Pep Guardiola
លោក Pep Guardiola

ជាការពិតណាស់ Man City នឹងមានភារកិច្ចបន្តទៀតក្នុងការប្រកួតក្របខណ្ឌ Premier League នៅរាត្រីនេះទល់នឹង ក្លិប Crystal Palace ពោលពួកគេមានពេលវេលាសម្រាកតែ៧២ម៉ោងប៉ុណ្ណោះបន្ទាប់ពីបញ្ចប់ការប្រកួតទល់នឹង PSG។ យ៉ាងណាក្តី ប្រសិនបើ Man City ទទួលបានជ័យជម្នះក្នុងការប្រកួតយប់នេះ នោះពួកគេកាន់តែមានភាគរយខ្ពស់ក្នុងការគ្រងជើងឯក Premier League ជាលើកទីបី ក្នុងរយៈពេលបួនឆ្នាំ។

ក្លិប Manchester City
ក្លិប Manchester City

លោក Pep បាននិយាយថា៖

អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះ គឺ ឲ្យកីឡាករមានកម្លាំងគ្រប់គ្រាន់ឡើងវិញបន្ទាប់ពីការប្រកួតទល់នឹង PSG។ វាជាការប្រកួតក្រៅដីប្រាំមួយប្រកួតជាប់ៗគ្នាសម្រាប់យើង។ ពួកយើងត្រូវធ្វើដំណើរឆ្ងាយ និង អស់កម្លាំងជាខ្លាំង។ ពួកយើងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក៕

លោក Pep Guradiola


ក្លិប Manchester City
ក្លិប Manchester City

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖ 

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T