គ្រូបង្វឹកនៅ PL រូបនេះថារដូវកាលក្រោយ ក្រុមខ្លួននឹងកាន់តែពិបាកស្រវាពានដោយសារ...

//s9.kh1.co/57/574c9ebb690d045020f57a630e3ed041884bae81.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Klopp ថា Liverpool នឹងកាន់តែពិបាកប្រជែងយកពាន PL នៅរដូវកាលក្រោយ

អង់គ្លេស៖ លោកគ្រូបង្វឹក Jurgen Klopp នៃក្លិបហង្សក្រហម Liverpool បានដាស់តឿនកូនក្រុមគ្រប់រូបថារដូវកាលក្រោយ ពួកគេនឹងកាន់តែពិបាកក្នុងការប្រជែងយកពាន Premier League ដោយសារតែក្រុមខ្លាំងដូចជា Manchester City, Manchester United និង Chelsea បានវិវត្តន៍ខ្លួនរីកចម្រើនទៅមុខជារឿយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

Manchester City ជិតនឹងបានលើកពាន Premier League ហើយ ដោយឈ្នះដាច់ Man UTD ចំនួន១០ពិន្ទុ ខណៈ Liverpool សឹងតែគ្មានសង្ឃឹមអាចដណ្ដើមយកចំណាត់ថ្នាក់លេខ៤ដែលកាន់កាប់ដោយ Chelsea ព្រោះក្រុមជើងឯក Premier League រដូវកាលមុននេះកំពុងស្ថិតនៅលេខរៀងទី៦ឯណោះ។

កីឡាករ Manchester City 
កីឡាករ Manchester City 
កីឡាករ Manchester United
កីឡាករ Manchester United
កីឡាករ Chelsea
កីឡាករ Chelsea

ដូច្នេះហើយទើប Klopp គិតថា Liverpool ពិបាកនឹងឈ្នះពាន Premier League រដូវកាលក្រោយណាស់ ដោយលោកគ្រូបាននិយាយថា៖

ពួកយើងត្រូវទទួលខុសត្រូវលើរឿងដែលកើតឡើងចំពោះពួកយើង ពួកយើងបានចូលរួមក្នុងការដណ្ដើមពាន Premier League ។ ខ្ញុំមិនដឹងថាក្រុមផ្សេងទៀតគេមានអារម្មណ៍មិនល្អ ដោយសារពួកយើងឬអត់ ប៉ុន្តែខ្ញុំសង្ឃឹមថាពួកគេនឹងគ្មានអារម្មណ៍បែបនោះ ខ្ញុំមិនមែនជាមនុស្សបែបនោះឡើយ។ Man City ពិតជាស័ក្តិសមនឹងឈរត្រង់ចំណុចនោះ នេះគឺបាល់ទាត់ គ្រប់យ៉ាងគឺយុត្តិធម៌ណាស់ ពួកគេបានឈ្នះការប្រកួតពិបាកៗជាច្រើន ហើយ Man UTD ក៏បានឈ្នះ Roma ដាច់ផឹងដែរ ដូចដែលពួកគេធ្លាប់ឈ្នះ២០ដងមកហើយនៅរដូវកាលនេះ។ City និង United ពិតជាវិលត្រឡប់មកសភាពខ្លាំងក្លារបស់ពួកគេដូចកាលពីមុនហើយ។ ប៉ុន្តែពួកយើងនឹងព្យាយាមប្រកួតប្រជែងជាមួយពួកគេនៅរដូវកាលក្រោយ ប៉ុន្តែនៅរដូវកាលនេះពួកយើងមានតែខំប្រឹងធ្វើឲ្យបានល្អសម្រាប់ប្រកួតដែលនៅសល់ដោយមិនពាក់ព័ន្ធនឹងការចូលលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ វានឹងកាន់តែពិបាកសម្រាប់ពួកយើងព្រោះ Man City មិនធ្លាប់ឈប់ទេ ហើយពួកគេក៏គ្មានផ្លូវបញ្ឈប់ដែរ។ Man UTD កាន់តែឡើងជើងខ្លាំងហើយ គ្រប់គ្នាមើលវាឃើញ ចំណែក Chelsea វិញ គឺកំពុងស្ថិតក្នុងតំណែងមួយដ៏អស្ចារ្យគឺនៅក្រុមកំពូលទាំង៤ ព្រោះ Thomas Tuchel ធ្វើបានល្អណាស់ ដូច្នេះវាមិនងាយស្រួលទេ។ Leicester ក៏មានគ្រូបង្វឹកជំនាញម្នាក់ដែរ ហើយ Tottenham និង Arsenal ក៏ល្អ ហើយ West Ham ក៏កំពុងឡើងជើងខ្លាំងដែរ គឺមិនមែនត្រឹមតែ Man City នោះទេដែលក្លាយជាក្រុមខ្លាំង។

លោកគ្រូបង្វឹក Jurgen Klopp 
លោកគ្រូបង្វឹក Jurgen Klopp
លោកគ្រូបង្វឹក Jurgen Klopp

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន Liverpool ជាម្ចាស់ជើងឯក Premier League ប៉ុន្តែនៅរដូវកាលនេះ ក្រុមប្រឈមមុខនឹងបញ្ហាមួយចំនួនដែលធ្វើឲ្យធ្លាក់ជើងគឺមួយក្នុងនោះដោយសារ ខ្សែការពារឆ្នើម Virgil van Dijk និង Joe Gomez សុទ្ធតែរងរបួសរយៈពេលវែង៕

Liverpool លើកពាន Premier League 
Liverpool លើកពាន Premier League 

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T