ក្លិប Chelsea ចង់បានអ្នកបញ្ចប់ទីច្បាស់ម្នាក់ដើម្បីជំនួសតំណែង Timo Werner

//s9.kh1.co/0c/0c703c69d7afa764ffb95f26beca3ac89304e99e.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Chelsea ព្យាយាមទាក់ទងដើម្បីទិញអ្នកបញ្ចប់ទីច្បាស់ម្នាក់ដើម្បីជំនួសតំណែង Timo Werner

បរទេស៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun ក្លិប​ Chelsea មាន​បំណង​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​វ័យ២៧ឆ្នាំសញ្ជាតិបែលហ្សិក​ Romelu Lukaku មក​លេង​នៅ​អង់គ្លេស​សារជាថ្មីបន្ទាប់ពីធ្លាប់លក់គាត់ឲ្យក្លិប Everton កាលពីឆ្នាំ២០១៤ ដើម្បីយកមកជំនួស Timo Werner បន្ទាប់ពីមានការខ្វះខាតខ្លាំងក្នុងការបញ្ចប់ទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Romelu Lukaku 
Romelu Lukaku 

ចំពោះតម្លៃទីផ្សារបច្ចុប្បន្នរបស់ Romelu Lukaku ប្រហែល ៩១លានផោននេះបើយោងតាមព័ត៌មាន The Sun បានបញ្ជាក់។ ក្នុង​រដូវ​កាល​នេះ Lukaku បានបំពេញតួនាទីជាខ្សែប្រយុទ្ធដ៏ល្អម្នាក់ដោយជួយឲ្យក្រុម Inter ឈរកំពូលតារាងដាច់ក្រុមលេខពី១១ពិន្ទុ និងជាកីឡាករលំដាប់ទី២រកគ្រាប់បាល់បានច្រើនជាងគេទៀតដោយក្នុងចំណោម៣៣ប្រកួតរកបាន២១គ្រាប់៕

រូបភាពដែលល្បីជាងគេរបស់ Lukaku នាឆ្នាំនេះ
រូបភាពដែលល្បីជាងគេរបស់ Lukaku នាឆ្នាំនេះ
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T