Massimiliano Allegri ត្រៀមក្នុងការវិលត្រលប់មកដឹកនាំ Juventus វិញនារដូវកាលក្រោយ

//s9.kh1.co/c7/c7c38bb16d7400bb88fe679cae6c29d8e4677762.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

Massimiliano Allegri និងវិលត្រលប់មកដឹកនាំ Juventus វិញនារដូវកាលក្រោយប្រសិនបើលោក Pirlo ត្រូវបានបណ្តេញចេញពីក្លិប ។

បរទេស៖ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ៥៣ឆ្នាំលោក Massimiliano Allegri ត្រៀមក្នុងការវិលត្រលប់មកដឹកនាំក្រុមសេះបង្កង Juventus វិញប្រសិនបើលោក Andrea Pirlo មិនអាចដណ្តើមយកកៅអី UEFA Champion League បាននោះក្លិបនិងបណ្តេញលោកចេញភ្លាមបន្ទាប់ពីរដូវកាលត្រូវបានបញ្ចប់។ ក្រោមការដឹកនាំរបស់ Pirlo បច្ចុប្បន្នហាក់មិនសូវបានល្អសោះធ្វើឲ្យក្រុម Juventus ឈរលេងរៀងទី៤ស្ទើរតែគ្មានកៅអីសម្រាប់លេងពានរង្វាន់ UCl នារដូវកាលក្រោយទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Allegri ក្នុងឆ្នាំ 2018-2019
លោក Allegri ក្នុងឆ្នាំ 2018-2019

លោក Allegri ធ្លាប់សាងស្នាដៃជាច្រើនការលោកនៅដឹកនាំក្លិប Juventus រយ:ពេល៥ឆ្នាំដោយជួយឲ្យក្លិបឈ្នះពានដូចជា៖ Italian Champion 5X , Italian Cup 4X , Italian Super Cup 2X មុននិងត្រូវក្លិបបណ្តេញលោកចេញកាលពីឆ្នាំ ២០១៩ ដែលជំនួសមកវិញនូវលោក Maurizio Sarri និងក្រោយគេនេះគឺលោក Andrea Pirlo ប៉ុន្តែនៅតែមិនអាចបំពេញចិត្តអ្នកគាំទ្រ និងប្រធានក្លិបបាន៕

លោក Sarri 
លោក Sarri 
លោក Pirlo
លោក Pirlo
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T