Everton ចាប់អារម្មណ៍លើខ្សែការពារកណ្តាល ១រូបរបស់ Bologna

//s9.kh1.co/7c/7cad19cc22240562db25986674193a3caa4ec584.jpg
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Everton ចាប់អារម្មណ៍លើខ្សែការពារកណ្តាលរបស់ក្រុម Bologna កីឡាករ Takehiro Tomiyasu ។

បរទេស៖ ខ្សែកណ្តាលវ័យ២២ឆ្នាំសញ្ជាតិជប៉ុនលេងឲ្យក្រុម Bologna របស់អុីតាលីគឺកីឡាករ Takehiro Tomiyasu ត្រូវបានក្លិប Everton ចាប់អារម្មណ៍ដើម្បីយកមកបំពេញនៅតំបន់ការពារដោយសាររដូវកាលនេះ Everton របូតគ្រាប់បាល់គ្រប់ការប្រកួត។ ចំពោះតម្លៃត្រូវបានគេរាយការណ៍មកថាក្លិប Bologna ចង់បានប្រមាណ ២២លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Takehiro Tomiyasu
កីឡាករ Takehiro Tomiyasu

កីឡាករ Takehiro Tomiyasu កើតនៅថ្ងៃទី៥ ខែវិឆ្ឆិកា ឆ្នាំ១៩៩៨ កំពស់ ១.៨៨cm បង្ហាញខ្លួនឲ្យជម្រើសជាតិជប៉ុនតាំងពីឆ្នាំ 2018 មកម្ល៉េះ។ សព្វថ្ងៃលេងឲ្យក្លិប Bologna បង្ហាញខ្លូនចំនួន ២៨ដងរកបានចំនួន២គ្រាប់ និងបិទមិនឲ្យគេស៊ុតបញ្ចូលទីចំនួន៦ដង ដោយឡែកកុងត្រាគាត់ជាមួយក្លិបនៅសល់ចំនួន ៣ឆ្នាំទៀត ដូច្នេះ Everton ត្រូវបង់ផ្តាច់កុងត្រាដើម្បីយកកីឡាករ Takehiro Tomiyasu ទៅកាន់ប្រទេសអង់គ្លេស៕

Takehiro Tomiyasu លេងឲ្យជម្រើសជាតិជប៉ុន
Takehiro Tomiyasu លេងឲ្យជម្រើសជាតិជប៉ុន
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T