ញាក់សាច់!​ Neymar បោះពាក្យផ្តាំ Man City យ៉ាងឡូយថា....

//s9.kh1.co/d5/d5316d862bcbad7f6e126f2d4e070a0125fae124.png
កីទ្បា

 ០១-ឧសភា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាឆ្នើមប្រចាំក្រុមអ្នកមានបារាំង PSG​ កីឡាករ Neymar Jr បោះសារផ្តាំផ្ញើទៅកាន់ក្រុមមេឃខៀវ Manchester City នូវក្តីសង្ឃឹមការប្រកួតជើងទី២ក្នុងពានរង្វាន់ UEFA

បរទេស៖ ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៤ក្រុមចុងក្រោយ (Semi Final) ជើងទី១រវាងក្រុមអ្នកមានបារាំង Paris Saint-Germain និងក្រុមមេឃខៀវ Manchester City បានបញ្ចប់ទៅដោយលទ្ធផលម្ចាស់ផ្ទះ​ PSG 1-2 Man City ដែលជ័យជម្នះនេះទៀតសោតគឺធ្វើឱ្យក្រុមមេឃខៀវ Man City ចំណេញច្រើនពីការប្រកួតជើងទី១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=511,q=100/32/325a1fecc08c03fdf601d26f25ec790bca409141.png

ក្រោយការប្រកួតជើងទី១បញ្ចប់កាលពីពេលថ្មីៗកន្លងមកនេះ ស្រាប់តែខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុមអ្នកមានបារាំង Paris Saint-Germain កីឡាករ Neymar Jr បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនផ្តាំផ្ញើទៅកាន់ក្រុមគូប្រជែង Man City ដោយបង្ហាញពីភាពជឿជាក់ថានឹងអាចទទួលបានជ័យជម្នះវិញនៅជើងទី២ ។

តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «ទោះយើងចាញ់នៅក្នុងសមរភូមិ ប៉ុន្តែសង្គ្រាមនៅតែបន្ត។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ ខ្ញុំជឿជាក់ថា យើងអាចនឹងល្អជាងពីមុន។ ទោះឱកាសនៅសល់ត្រឹមតែ ១% តែយើងជឿជាក់ ៩៩%»។

សារដែលកីឡាករ Neymar Jr បានបង្ហោះ
សារដែលកីឡាករ Neymar Jr បានបង្ហោះ

សូមបញ្ជាក់ផងដែរថា ការប្រកួតជើងទី២ក្នុងពានរង្វាន់ UEFA Champions League រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅវេលាម៉ោង០២ និង០០នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដោយក្រុមមេឃខៀវ Manchester City ត្រូវបើកទ្វារពហុកីឡដ្ឋានស្វាគមន៍ក្រុមអ្នកមានបារាំង Paris Saint-Germain ដើម្បីកាត់សេចក្តីចុងក្រោយថា តើក្រុមមួយណាត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League ៕

Kor Samnang
សំណាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T