ក្រោយជួយ Man UTD ឈ្នះយប់មិញ ពេលនេះ Bruno បានកំណត់ផែនការធំមួយសម្រាប់ខ្លួនឯង

//s9.kh1.co/22/221955fad93e6cc7b633a6bb48d034975ce4187b.jpg
កីទ្បា

 ៣០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រោយជួយ Man UTD ឈ្នះយប់មិញ ពេលនេះ Bruno បានកំណត់ផែនការធំមួយ ដោយរូបគេចង់រកគ្រាប់បាល់ឱ្យបាន ៣២ គ្រាប់នៅក្នុងរដូវកាលនេះ។

អង់គ្លេស៖ កីឡាករ Bruno Fernandes បានដាក់ផែនការធំមួយសម្រាប់ខ្លួនឯង ដោយនៅក្នុងរដូវកាលនេះគេចង់រកគ្រាប់បាល់ឱ្យបានច្រើនបំផុត ខណៈបច្ចុប្បន្នខ្សែបម្រើប្រយុទ្ធសញ្ជាតិ ព័រទុយហ្កាល់មាន ២៦ គ្រាប់នៅក្នុងដៃ ហើយគេចង់បន្តរកគ្រាប់បាល់ឱ្យបានច្រើនជាង ៣២ គ្រាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Bruno Fernandes 
  កីឡាករ Bruno Fernandes 

បុរសវ័យ ២៦ ឆ្នាំបានបំបែកកំណត់ត្រាបែបនេះម្តងកាលនៅក្រុម Sporting នារដូវកាល ២០១៨-២០១៩ ហើយរូបគេជឿជាក់ថាគេនឹងអាចធ្វើបានល្អបែបនេះម្តងទៀតនៅ Old Trafford

  កីឡាករ Bruno Fernandes 
  កីឡាករ Bruno Fernandes 

គួរបញ្ជាក់ថា ការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League គេពិតជាបានចូលរួមចំណែកធំធេងណាស់ ដោយបានជួយឱ្យក្រុម Manchester United ទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុម Roma ក្នុងលទ្ធផល ៦-២។

  កីឡាករ Bruno Fernandes 
  កីឡាករ Bruno Fernandes 

ថ្លែងប្រាប់ Website ផ្លូវការរបស់ក្លិប Bruno បាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំធ្លាប់រកគ្រាប់បាល់បាន ៣២ គ្រាប់នៅ Sporting ដូច្នេះខ្ញុំរំពឹងថានឹងអាចធ្វើបានបែបនេះម្តងទៀតនៅ Old Trafford។ គោលដៅរបស់ខ្ញុំគ្រប់ពេលគឺថាខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំឱ្យកាន់តែប្រសើរឡើង ខណៈគ្រប់គ្នាពិតជាបានដឹង ថាខ្ញុំពិតជាចង់ឈ្នះពានណាស់។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ គឺខ្ញុំតែងតែពង្រឹងសមត្ថភាពរបស់ខ្ញុំឱ្យខ្លាំងគ្រប់រដូវកាល។ 

  កីឡាករ Bruno Fernandes
  កីឡាករ Bruno Fernandes 
  កីឡាករ Bruno Fernandes 

Bruno បានបន្ថែមទៀតថា៖

ខ្ញុំគិតថាប្រសិនបើខ្ញុំអាចរកគ្រាប់បាល់បាន ៣២ គ្រាប់ក្នុង ១ រដូវកាល នោះពិតជារឿងល្អប្រសើរខ្លាំងណាស់។ ខ្ញុំដឹងថាចំនួននេះវាច្រើន ប៉ុន្តែហេតុអ្វីយើងធ្វើមិនបាន? ប្រសិនបើអ្នកមានក្តីសុបិន្ត ហើយមានមហិច្ចតាចង់ឆ្ពោះទៅមុខជានិច្ច នោះអ្នកនឹងអាចធ្វើវាបាន៕ ខ្ញុំនឹងព្យាយាមរក្សាទម្រង់លេងរបស់ខ្ញុំ ហើយនឹងព្យាយាមហ្វឹកហាត់ឱ្យកាន់តែល្អបន្ថែមទៀត ជាពិសេសការបញ្ជូនឱ្យមិត្តរួមក្រុមជាដើម។ រដូវកាលដែលល្អបំផុតរបស់ខ្ញុំ គឺខ្ញុំធ្លាប់បញ្ចូនឱ្យមិត្តសម្រេចគោលដៅបានដល់ ២០ គ្រាប់, ខ្ញុំមិនទាន់ដឹងសម្រាប់រដូវកាលនេះទេ ប៉ុន្តែខ្ញុំនឹងប្រឹងដើម្បីឱ្យឈានដល់កម្រិតមួយដែលល្អបំផុត៕ 

  កីឡាករ Bruno Fernandes

ប្រភពGoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:
https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T