ដំណឹងល្អ! លេចឮល្ហៀងៗតារាជួរមុខរបស់ Real Madrid រូបនេះព្រមព្រៀងបន្តកុងត្រាថ្មី

//s9.kh1.co/24/24b4ab8d251a59618adb0c12dce10fe1b8fa627a.jpeg
កីទ្បា

 ៣០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារឆ្នើមម្នាក់របស់ Real Madrid នឹងបន្តកុងត្រាថ្មី

អេស្ប៉ាញ៖ ខ្សែការពារ Sergio Ramos បានយល់ព្រមបន្តកុងត្រាថ្មីជាមួយក្លិបនិងព្រមឲ្យក្លិប Real Madrid កាត់ប្រាក់ឈ្នួលរបស់គេតាមគោលការណ៍ដើម្បីអាចស្នាក់នៅទឹកដី Santiago Bernabeu បន្តទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

កុងត្រារបស់ Ramos នឹងផុតកំណត់នៅចុងរដូវកាលនេះហើយ ដូច្នេះ Real Madrid បានផ្ដល់កុងត្រាថ្មីបន្ថែមតែ១ឆ្នាំទៀតប៉ុណ្ណោះដល់រូបគេ ប៉ុន្តែ Ramos ទាមទារស្នាក់នៅចំនួន២ឆ្នាំ ហើយបើយោងតាមកាសែត Mundo Deportivo គឺ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះសុខចិត្តឲ្យក្លិបកាត់ប្រាក់ឈ្នួលរបស់គេខណៈ Ramos ទទួលបានដល់ទៅជាង ៣១៥០០០ផោន(ស្មើនឹងប្រមាណ ៤៣៩០០០ដុល្លារ ក្នុងមួយសប្តាហ៍។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

គេនៅមិនទាន់ដឹងនៅឡើយទេថា Real Madrid បានយល់ព្រមនឹងសំណើរបស់ Ramos ឬអត់ ប៉ុន្តែ Ramos នឹងជួបពិភាក្សាជាមួយលោកប្រធាន Florentino Perez នៅពេលឆាប់ៗនេះហើយ។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

Sergio Ramos ផ្ទេរមក Real Madrid ពី ក្លិប Sevilla តាំងពីឆ្នាំ២០០៥ និងបានក្លាយជាខ្សែការពារស្នូលដែល Real Madrid ខ្វះមិនបាន។កន្លងមកនេះ គេបានឈ្នះពាន Champions League ៤ដង, La Liga ៥ដងនិង Spanish Super Cup ២ដងទៀត។ សរុបមក Ramos ចូលលេងបាន ៦៧០ប្រកួតនិងស៊ុតបញ្ចូលទីបាន១០១គ្រាប់។

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

នៅរដូវកាលនេះ គេចូលលេងបានតែ២០ប្រកួតគត់ដោយសារតែបញ្ហារបួស ខណៈការប្រកួតប៉ះនឹង Chelsea ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ជើងទី១ ក៏មិនមានវត្តមានរបស់ប្រធានក្រុមរូបនេះដែរ ៕

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T