Atletico Madrid ឡើងឈរកំពូលតារាងវិញ ប៉ុន្តែត្រូវជួប Barcelona នៅ Camp Nou សប្តាហ៍ទី៣៥

//s9.kh1.co/fb/fb96af6d844d2425e091584a040678ea6a981364.jpeg
កីទ្បា

 ៣០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Atletico Madrid ឈរកំពូលតារាងប៉ុន្តែត្រូវជួប Barcelona នៅ Camp Nou សប្តាហ៍ទី៣៥ កាត់សេចក្តីយកកំពូលតារាង។

បរទេស៖ បន្ទាប់ពីក្រុម Barcelona ភ្លាត់ស្នែតចាញ់ក្រុមពាក់កណ្តាលតារាង Granada ធ្វើឲ្យក្រុម At-Madrid ឡើងទៅឈរកំពូលតារាងដដែលដោយមាន៧៣ពិន្ទុ ក្នុងចំណោម៣៣ប្រកួតលើក្រុមស្តេចស Real Madrid និង FC Barcelona ដែលមាន៧១ពិន្ទុ ក្នុងចំណោម៣៣ប្រកួតដូចគ្នា។ សប្តាហ៍ទី៣៥ក្រុម Barca ត្រូវមានកាតព្វកិច្ចដ៏លំបាកមួយទៀតគឺត្រូវបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Atletico Madrid ដើម្បីស្វែករកកំពូលតារាង Laliga ប៉ុន្តែបើក្រុមទាំង២ប្រកួតចប់ស្មើគ្នាហើយក្រុម Real Madrid យកឈ្នះ Sevilla នោះ Real Madrid នឹងឡើងឈរកំពូលតារាងជំនួសក្រុមទាំងពីរវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជំនួបរវាងក្រុម Barcelona និង Atletico Madrid
ជំនួបរវាងក្រុម Barcelona និង Atletico Madrid

ឥលូវយើងមកស្វែកយល់អំពីស្ថិតិទាំង៥ប្រកួតចុងក្រោយដែលក្រុមទាំង២ធ្លាប់ជួបកន្លងមក៖ 

+ ថ្ងៃទី6 ខែមេសា ឆ្នាំ2019 : Barcelona 2:0 Atletico Madrid

+ ថ្ងៃទី1 ខែធ្នូ ឆ្នាំ2019 : Atletico Madrid 0:1 Barcelona 

+ ថ្ងៃទី9 ខែ ឆ្នាំមករា 2020 : Barcelona 2:3 Atletico Madrid

+ ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020 : Barcelona 2:2 Atletico Madrid

+ ថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2020 : Atletico Madrid 1:0 Barcelona ៕

ជំនួបចុងក្រោយនៅក្នុងដីរបស់ Atletico Madrid
ជំនួបចុងក្រោយនៅក្នុងដីរបស់ Atletico Madrid
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T