ការប្រកួតកីឡាវាយកូនហ្គោលលើទឹកកកផ្នែកនារីថ្នាក់ជាតិត្រូវបានបង្កើនប្រាក់រង្វាន់ទ្វេដង សម្រាប់រដូវកាលថ្មីនេះ

//s9.kh1.co/3e/3e9bf47eff6e4d1d738c38be0d406eed5413e7f3.jpg
កីទ្បា

 ៣០-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការប្រកួតកីឡាវាយកូនហ្គោលលើទឹកកកផ្នែកនារី (NWHL) បានប្រកាសបង្កើនប្រាក់រង្វាន់សម្រាប់រដូវកាលទី ៧ របស់ខ្លួនក្នុងឆ្នាំ ២០២១-២២ ដែលកើនឡើងទ្វេដងពី ១៥ ម៉ឺនដុល្លារទៅ ៣០ ម៉ឺនដុល្លារអាមេរិក

វ៉ាស៊ីនតោន៖ ការប្រកួតកីឡាវាយកូនហ្គោលលើទឹកកកផ្នែកនារី (NWHL) បានប្រកាសបង្កើនប្រាក់រង្វាន់សម្រាប់រដូវកាលទី ៧ របស់ខ្លួនក្នុងឆ្នាំ ២០២១-២២ ដែលកើនឡើងទ្វេដងពី ១៥ ម៉ឺនដុល្លារទៅ ៣០ ម៉ឺនដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Tyler Tumminia អ្នកតំណាងជាន់ខ្ពស់បាននិយាយថា "NWHL ប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់ឱកាសដល់កីឡាករវាយកូនហ្គោលលើទឹកកកផ្នែកនារីជាន់ខ្ពស់រកប្រាក់កម្រៃពីកីឡាដែលពួកគេចូលចិត្ត"។

រូបតំណាង
រូបតំណាង

លោកស្រី Tumminia បានបន្ថែមថា "ការកើនឡើងនៃការវិនិយោគដោយភាពជាម្ចាស់កម្មសិទ្ធិជាពិសេសបន្ទាប់ពីរដូវកាលដ៏លំបាកគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយនិងបង្ហាញពីភាពខ្លាំងនៃលីគរបស់យើងនិងជាគំរូអាជីវកម្មកំពុងអភិវឌ្ឍរបស់យើងនៅពេលយើងបន្តជម្រុញកីឡាវាយកូនហ្គោលលើទឹកកកផ្នែកនារីអោយក្លាយជាកីឡាអាជីពនិងជាការជម្រុញអត្តពលិកនារីជំនាន់ក្រោយផងដែរ"។

រូបតំណាង
រូបតំណាង

រដូវកាលទី ៦ នៃលីគនេះគឺជាយុទ្ធនាការកំណត់ត្រាសម្រាប់ការឧបត្ថម្ភដោយនាំមកនូវដៃគូក្រុមហ៊ុនសហការច្រើនជាងពេលណាៗទាំងអស់និងធានាកិច្ចព្រមព្រៀងឧបត្ថម្ភបុគ្គលធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ NWHL នៅសហរដ្ឋអាមេរិក។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ NWHL គឺជាលីគអាជីពផ្នែកកីឡាករវាយកូនហ្គោលលើទឹកកកផ្នែកនារីដំបូងគេនៅអាមេរិកខាងជើង៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T