សង្វេគណាស់ ពេលនេះគ្រួសារបានមកទទួលសពរបស់តារាកំប្លែង Nakom ធ្វើបុណ្យតាមប្រពៃណីរសៀលនេះហើយ

//s9.kh1.co/4b/4b9185986b02b37dce2dde163cff72887d9f5fb9.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពេលនេះគ្រួសាររបស់ Nakom បានទៅទទួលសពយកមកធ្វើបុណ្យតាមប្រពៃណីហើយនៅវេលាម៉ោង៣.០០នេះ

ថៃ៖ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីដំណឹងដ៏ក្រៀមក្រំទាក់ទងនឹងការបានបង់ជីវិតរបស់តារាកម្លែងដ៏ល្បីគឺNaKom  ដោយសារជំងឺកូវីដ១៩ រួចមក បានធ្វើឱ្យអ្នកនៅក្នុងរង្វង់សិល្បៈ និងមហាជនអ្នកគាំទ្រទូទាំងក្នុងប្រទេសថៃ និង ក្រៅប្រទេសមានការតក់ស្លុត និងមានការសោកស្ដាយជាខ្លាំង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
NaKom
NaKom

នៅថ្ងៃទី៣០ ខែ មេសា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ថាលោក Nakom បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យមួយកន្លែង បន្ទាប់ពីលោកបានសម្រាកព្យាបាលជំងឺកូវីដ១៩ ហើយអាការរបស់លោកមានសភាពធ្ងន់ធ្ងរពេក ទើបលោកមិនអាចតស៊ូជាមួយជំងឺមួយនេះបានតទៅទៀត។

នៅក្នុងពេលថ្មីៗនេះក្រុមគ្រួសាររបស់ Nakom បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីទៅទទួលសពរបស់ លោកNakom យកមកធ្វើបុណ្យតាមប្រពៃណី នៅវេលាម៉ោង ៣រសៀលនេះហើយ។

NaKom
NaKom

សម្រាប់សពរបស់ Nakom វិញដោយសារដែលលោកបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩  ដូច្នេះហើយខាងមន្ទីរពេទ្យបានធ្វើការរុំនិង រៀបចំសាកសពដោយការយកចិត្តទុកដាក់បំផុត គឺ ក្រុមគ្រូពេទ្យបានរុំក្នុងថង់ជាច្រើនជាន់និងដាក់សពក្នុងមឈូសចំនួន៣ជាន់និងធ្វើការចាក់សោយ៉ាងជិត មុននិងប្រគល់សាកសពជូនក្រុមគ្រួសារ ព្រមទាំងមិនអនុញ្ញាតឱ្យបើកមើលនោះទេ។

រឿងនេះវាពិតជាសង្វេគខ្លាំងណាស់សម្រាប់គ្រួសារ Nakom និងមហាជនជាច្រើនដែលកំពុងតែកាន់ទុក្ខ ៕

   Join Us ៖ https://t.me/khmerload

NaKom
NaKom
NaKom
NaKom
NaKom
NaKom
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T