វីវរហើយ! តារាជួរមុខរបស់ Real Madrid រូបនេះនឹងអវត្តមានរហូតដល់ចប់រដូវកាល

//s9.kh1.co/c7/c796c6fde61a1c1926f88e76d8621614fe961e6c.jpg
កីទ្បា

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារម្នាក់របស់ Real Madrid នឹងអវត្តមានរហូតដល់ចប់រដូវកាល

អេស្ប៉ាញ៖ យោងតាមការរាយការណ៍ ខ្សែការពារ Dani Carvajal នឹងអវត្តមានក្នុងការប្រកួតទាំងអស់ដែលនៅសល់របស់ក្លិបអធិរាជស Real Madrid នៅរដូវកាលនេះ បន្ទាប់ពីបានរងរបួសសារជាថ្មីម្ដងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Dani Carvajal
ខ្សែការពារ Dani Carvajal

ដំណឹងអាក្រក់នេះអាចធ្វើឲ្យលោកគ្រូបង្វឹក Zinedine Zidane ឈឺក្បាលព្រោះខ្សែការពារផ្សេងទៀតដូចជា ប្រធានក្រុម Sergio Ramos និង មិនទាន់ដឹងថាអាចជួយក្រុមក្នុងការសំខាន់ទល់នឹង Chelsea នៅជើងទី២នៃក្របខណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរឬអត់ព្រោះ Ramos នៅមិនទាន់ជាសះស្បើយស្រួលបួល ។

ខ្សែការពារ Dani Carvajal
ខ្សែការពារ Dani Carvajal

ក្រៅពី Caravajal, Ramos និង Marcos គឺ Ferland Mendy ក៏កំពុងសម្រាកព្យាបាលរបួសដូចគ្នា ដូច្នេះក្រុមនៅត្រូវពឹងផ្អែកលើ ខ្សែការពារ Raphael Varane , Nacho ,Marcelo និង Lucas Vazquez

ខ្សែការពារ Raphael Varane និង Lucas Vazquez 
ខ្សែការពារ Raphael Varane និង Lucas Vazquez 

ការរងរបួសរបស់ខ្សែការពារជាច្រើនរូបរបស់ Real Nadrid នេះអាចធ្វើឲ្យ ភាគីរបស់លោកគ្រូបង្វឹក Thomas Tuchel កាន់តែងាយស្រួលក្នុងការស្រវាយកជ័យជម្នះខណៈជើងទី១ Chelsea លេងស្មើ Real Madrid ១ ទល់នឹង ១ នៅឯកីឡដ្ឋាន Estadio Di Alfredo ដែលមានន័យថា Chelsea ចំណេញបានគ្រាប់ក្រៅដី។

លោកគ្រូបង្វឹក Thomas Tuchel 
លោកគ្រូបង្វឹក Thomas Tuchel 
កីឡាករ chelsea
កីឡាករ chelsea

គួរបញ្ជាក់ផងដែរថា ការប្រកួតរវាង Chelsea និង Real Madrid នៅ UCL ជើងទី២នេះនឹងធ្វើឡើងនៅថ្ងៃទី ៦ ខែឧសភា វេលាម៉ោង២រំលងអាធ្រាត្រ៕

ការប្រកួតរវាង Real Madrid និង Chelsea 
ការប្រកួតរវាង Real Madrid និង Chelsea 

ប្រភពcaughtoffside

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T