វ៉ាក់សាំង ០២ប្រភេទនេះ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌទាំង០៤ នៃតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

//s9.kh1.co/63/63838c46ff04b2a01168e4bc22b7c733d5d68c74.jpg
សង្គម

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

នៅរសៀលថ្ងៃទី ៣០ ខែមេសា នេះ អនុគណៈកម្មការស្រាវជ្រាវ បានជូនដំណឹង ចំពោះវា៉ក់សាំង ០២ប្រភេទ ដែលនឹងចាក់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំង០៤ នៃតំបន់ក្រហម នោះគឺ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) និង​ វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៣០ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានជូនដំណឹង ចំពោះវា៉ក់សាំង ០២ប្រភេទ ដែលនឹងចាក់ជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំង០៤ នៃតំបន់ក្រហម នោះគឺ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) នឹងត្រូវប្រើប្រាស់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ និង​ ខណ្ឌកំបូល

២. វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) នឹងត្រូវប្រើប្រាស់ ដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌមានជ័យ និង​ ខណ្ឌដង្កោ

គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាស ស្ដីពីការរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខណ្ឌទាំង ០៤ នៃតំបន់ក្រហមរួចមកហើយ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ០១ ឧសភា ស្អែកនេះ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)
វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)
វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)
វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm)

ប្រភពអនុគណៈកម្មការស្រាវជ្រាវ

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T