ស្អាតមែន! បែកធ្លាយរូបភាពចាស់ៗ ពៅ បញ្ញាពេជ្រ កាលនៅ មិនទាន់ជិះរទេះរុញ ស្អាតគ្មានទាស់

//s9.kh1.co/57/57656b382863fa847389eb5cb7fe3422e0916db8.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជិះលើរទេះរុញទៅហើយ តែមហាជន នៅតែសរសើរសម្រស់ នាងមិនផុតពីមាត់ តែប្រសិនបើឃើញ រូបភាពការនៅជា វិញ ញាក់សាច់

ថៃ ៖ ពិតណាស់ អតីតតារាចម្រៀងស្រី សម្លេងស្រួយពិរោះ ដូចសារិកាកែវ កញ្ញា ពៅ បញ្ញាពេជ្រ បានជួបគ្រោះថ្នាក់ ជាអកុសល បានធ្វើឲ្យរូបនាង ពិការនិង ត្រូវផ្ញើជីវិតលើរទេះរុញ ស្ទើរពាក់កណ្តាលជីវិតហើយ ដែលសព្វថ្ងៃនេះ រូបនាង បានកំពុងស្នាក់នៅ ក្នុងប្រទេសថៃ ទោះបីជា ខ្លួនពិការមិនអាចដើរបាន យ៉ាងណា រូបនាងក៏ នៅតែជំនះតស៊ូ បង្កើតអាជីព ជាអ្នកលក់ផលិតផល តាមរយៈអនឡាញ ដែលត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ទោះបីបាន ព្យាយាមហាត់ប្រាណ ទទួលការព្យាបាលដិតដល់ ហើយបច្ចេកវិទ្យាដើរលឿន ក៏ដោយ តែកញ្ញា ពៅ បញ្ញាពេជ្រ នៅតែមិនអាចក្រោកឈរ សាជាថ្មីម្តងទៀតនៅឡើយទេ។ តែប្រសិនបើយើងក្រឡេកទៅមើល មហាជនខ្មែរវិញ នៅតែសរសើរពីសម្រស់របស់នាង មិនផុតពីដដែល ដោយគ្មានប្រែប្រួលអ្វីបន្តិចសោះ រវាងមុនពេលឈឺ និងពេលបច្ចុប្បន្ន។

គួរបន្ថែមថា ថ្មីៗនេះ រូបនាងបាន ទម្លាយពី រូបភាពចាស់ៗ ស្របពេលដែល រូបនាងកំពុងតែល្បី និងមានសម្រស់ឈ្នះអស់ស្រីៗដទៃ កាលពីជាង ១០ឆ្នាំមុន ដែលខណៈនោះ មានអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ និងកោតសរសើរពីសម្រស់របស់នាង កាន់តែខ្លាំងឡើង ជាមួយគ្នានោះ ក៏មានពាក្យជូនពរជាច្រើន ដែលរំពឹងថា ក្នុងពេលដ៏ខ្លីខាងមុខ ឆាប់ៗនេះ កញ្ញា ពៅ បញ្ញាពេជ្រ នឹងមានលទ្ធភាពក្រោកឈរបាន ជាក់ជាមិនខាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
  កញ្ញា ពៅ បញ្ញាពេជ្រ
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ពៅ បញ្ញាពេជ្រ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T