លោក Duff អះអាងថា Hazard ធ្លាក់ទម្រង់លេងខ្លាំង គឺដោយសារតែមូលហេតុនេះ

//s9.kh1.co/fb/fbc0e1bd478f2f66311589fe11c6b7a30239f90b.jpg
កីទ្បា

 ៣០-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Duff បានអះអាងថា Hazard ធ្លាក់ទម្រង់លេងខ្លាំង គឺដោយសារតែ គេឡើងទម្ងន់លើសកម្រិត។

អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធស្លាបរបស់ក្រុមតោខៀវ Chelsea លោក Damien Duff បានដាក់ការស្តីបន្ទោសទៅកីឡាករ Eden Hazard ដែលផ្លាស់ប្តូរទ្រនំទៅកាន់ក្លិប Real Madrid ហើយរូបគេបែជាបង្ហាញទម្រង់លេងមិនបានល្អទៀត។ បន្ថែមពីនេះ លោក Duff យល់ឃើញថា Hazard ធ្លាក់ទម្រង់លេងខ្លាំង គឺដោយសារតែ គេឡើងទម្ងន់លើសកម្រិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

គួររម្លឹកថា Hazard បានផ្លាស់ចេញពីទឹកដី Stamford Bridge មកកាន់ទឹកដី Bernabeu របស់ក្លិប Real Madrid នាឆ្នាំ ២០១៩ក្នុងតម្លៃប្រមាណជា ១០០ លានផោន ឬស្មើរនឹង (១៤០ លានដុល្លាអាមេរិក)។ ប៉ុន្តែជារួមការមកដល់របស់ខ្សែប្រយុទ្ធស្លាបរូបនេះ គេហាក់ធ្វើមិនសូវបានល្អទេ ដោយ ២ រដូវកាលមកនេះ គេទើបតែបង្ហាញខ្លួនបាន ៣៨ ដង និងរកគ្រាប់បាល់បាន ៤ គ្រាប់ប៉ុណ្ណោះ។

  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

តួយ៉ាង នាជំនួបជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League កាលពីថ្ងៃ អង្គារ កន្លងទៅ Hazard គេអាចបង្ហញខ្លួនបានត្រឹមតែ ២០ នាទីទីប៉ុណ្ណោះឱ្យ Real Madrid, ប៉ុន្តែយ៉ាងណាសម្រាប់ការប្រកួតជើងទី ២ នៅទីក្រុង London គេសង្ឃឹមថា ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកនឹងអាចបង្ហាញខ្លួនបានពេញលេញមកវិញ។

  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

ថ្លែងប្រាប់គេហទំព័រ RTE លោក Duff បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

អ្នកគួរតែព្រួយបារម្ភអំពីការវិវឌ្ឍន៍របស់គាត់។ គាត់ឈានចូលវ័យ ៣០ ឆ្នាំហើយ គាត់ជាកីឡាករដ៏មុតស្រួច មានការបម្លាស់ទីឆាប់រហ័ស។ យើងទាំងអស់គ្នាច្បាស់ជាដឹងថា បន្ទាប់ពីគាត់ឈានចូលវ័យ ៣០ ឆ្នាំ គាត់ពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែន។ គាត់មិនមែនជាកីឡាករលំដាប់កំពូល ហើយគាត់ក៏មិនអាចបន្តទម្រង់លេងដ៏ល្អឥតខ្ចោះរបស់គាត់ ដូច Messi និង Ronaldo បានឡើយ។ ប៉ុន្តែប្រសិនបើគាត់ធ្វើបាន នោះគឺមានន័យថាគាត់អាចនឹងល្អជាងពួកគេទាំងពីរទៅទៀត។ គាត់មានរឿងជាច្រើនគួរឱ្យព្រួយបារម្ភ ព្រោះថា គាត់បានរបួស ១១ លើកជាប់ៗគ្នា ហើយគាត់មានការលំបាកខ្លាំងក្នុងរយៈពេល ២ ឆ្នាំនេះ។ គាត់មានការឡើងទម្ងន់លើសកម្រិត ព្រោះថាគាត់មានថ្ងៃឈប់សម្រាកច្រើន។ ខ្ញុំពិតជាមិនយល់ទេ។ ខ្ញុំស្អប់បំផុតការដែលផ្តោតទៅលើកីឡាករតែម្នាក់, ប៉ុន្តែអ្នកគ្រប់គ្នាតែងតែដាក់សម្ពាធទៅលើគាត់ថែមទៀត៕

  លោក Damien Duff 
  លោក Damien Duff 
  លោក Damien Duff 

ប្រភពMetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម:

https://t.me/khmerload

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T