អបអរសាទរ កីឡាករបរទេសវិសាខារូបនេះត្រូវបានក្រុមជម្រើសជាតិខ្លួនកោះហៅ

//s9.kh1.co/6a/6a489dc6f7852ca7d1cdfa4773c5b7d580057327.jpg
កីទ្បា

 ៣០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Mustafa Zazai ត្រូវបានក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានកោះហៅ

កម្ពុជា៖ ខ្សែបម្រើក្លិបវិសាខា កីឡាករ Mustafa Zazai ទទួលបានការកោះហៅឲ្យចូលរួមជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានជាថ្មីបន្ទាប់ពីខកខានចូលរួមអស់រយៈពេលយូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Mustafa Zazai 
   កីឡាករ Mustafa Zazai 

ជាការពិតណាស់ Zazai ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករចំនួន៣០នាក់ចុងក្រោយរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ដើម្បីធ្វើការហ្វឹកហាត់ត្រៀមក្នុងការប្រកួតមិត្តភាពអន្តរជាតិ និង ជម្រុះពានរង្វាន់ World Cup ២០២២ ដែលធ្វើឡើងនៅប្រទេសកាតា។

បញ្ជីឈ្មោះកោះហៅរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន
បញ្ជីឈ្មោះកោះហៅរបស់ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន

ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នឹងមានការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរនៅថ្ងៃទី ២៥ និង ថ្ងៃទី២៩ ខែឧសភា ទល់នឹងក្រុមជម្រើសជាតិឥណ្ឌូនេសុី និង ក្រុមជម្រើសជាតិសិង្ហបុរី មុនចូលរួមក្នុងការប្រកួតជម្រុះ World Cup ទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែសនៅថ្ងៃទី៣ ខែមិថុនា និង បន្តជួបក្រុមជម្រើសជាតិអូម៉ង់នៅថ្ងៃទី៧ ខែមិថុនា៕

  កីឡាករ Mustafa Zazai 
  កីឡាករ Mustafa Zazai 

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T