ពិតជាសរសើរទឹកចិត្ត Sririta ឆ្លៀតពេលពីការមើលថែកូន មកធ្វើអាហារជូនបុគ្គលិកពេទ្យកូវីដ១៩

//s9.kh1.co/ad/ad1ce7ce0efae4ee3bc15c40bb2fa28b2c9429bf.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឆ្លៀតពេលពីការមើលកូនSririta បានធ្វើអាហារជាច្រើនជូនក្រុមគ្រូពេទ្យដែលនៅព្យាបាលជំងឺកូវីដ១៩

ថៃ៖ មហាជនគ្រប់គ្នាច្បាស់ជាដឹងហើយ ថា Sririta គឺជាតារាសម្ដែងនៅក្នុងជួរសិល្បៈម្នាក់ដែលមានប្រជាប្រិយភាពម្នាក់ ហើយពេលកន្លងទៅនេះនាងក៏បានសម្រាលកូនប្រុសម្នាក់យ៉ាងស្រស់ស្អាតថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sririta និងស្វាមី 
Sririta និងស្វាមី 

បច្ចុប្បន្ននេះមិនថានៅក្នុងប្រទេសកម្ពុជាយើងដែលមានឆ្លងនូវជំងឺកូវីដ១៩ទេ សូម្បីតែក្នុងប្រទេសថៃក៏មានការឆ្លងរាលដាលយ៉ាងខ្លាំងដែរ ក្នុងនោះក៏មានតារាសិល្បៈជាច្រើននាក់នៅក្នុងប្រទេស បានផ្ដល់នូវការឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺផ្សេងៗ ខ្លះក៏មានជួយជាថវិការ ខ្លះទៀតក៏មានជាសម្ភារដល់ពួកគេទាំងអស់នោះ។

ជាក់ស្ដែង Sririta នាងបានធ្វើឱ្យមហាជនគ្រប់គ្នាមានការស្ងប់ស្ងែងនិងកោតសរសើរពីទឹកចិត្តរបស់នាងដែលបានឆ្លៀតពេលពីការមើលថែកូនតូចដែលទើបតែកើតរបស់នាង ដើម្បីចូលផ្ទះបាយបញ្ចេញស្នាដៃ រៀបចំនិងធ្វើអាហារ ជាច្រើនសម្រាប់បញ្ជូនយកទៅឱ្យក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យមួយកន្លែងចំនួន១០០ប្រអប់។ទាំងនេះគឺជាផ្នែកមួយក្នុងការលើកទឹកចិត្តរបស់ Sririta ចំពោះក្រុមគ្រូពេទ្យ ដែលបានធ្វើការហត់នឿយលះបង់កំលាំងកាយចិត្តមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់៕

  Join Us ៖ https://t.me/khmerload

Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Sririta 
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T