កីឡាករ Chelsea រូបនេះនឹងផ្ទេរទៅលេងនៅ Serie A ក្រោយអស់កុងត្រាជាមួយក្លិប

//s9.kh1.co/46/4632a37d9dbc4ab93b55072cf9ef8e4f0a02109d.jpg
កីទ្បា

 ៣០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែបម្រើរបស់ Chelsea រូបនេះនឹងផ្លាស់ទៅ Serie A ក្រោយអស់កុងត្រាជាមួយក្លិប

អង់គ្លេស៖ ភ្នាក់ងាររបស់ខ្សែបម្រើ Jorginho បានបង្ហើបឲ្យដឹងថាកីឡាកររូបនេះនឹងស្នាក់នៅទឹកដី Stamford Bridge បន្តរហូតដល់ផុតកុងត្រាទើបសម្លឹងរកផ្លូវចាកចេញដើម្បីទៅលេងនៅ Serie A វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

Jorginho ផ្ទេរពីក្លិប Napoli មកកាន់ Chelsea នៅឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ៥២លានផោន(ស្មើនឹងប្រមាណ៧២.៥លានដុល្លារ) ដោយឆ្លងកាត់គ្រូបង្វឹកដល់ទៅ៣នាក់ទៅហើយ។

ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

កាល Frank Lampard នៅដឹកនាំគឺ Jorginho មិនសូវបានចូលលេងទៀងទាត់នោះឡើយប៉ុន្តែក្រោយពី Chelsea ប្រកាសតែងតាំង Thomas Tuchel កាលពីខែមករា កីឡាករសញ្ជាតិអ៊ីតាលីរូបនេះបានចូលលេងយ៉ាងទៀងទាត់ហើយបើទោះបីពេលនេះលេចឮព័ត៌មានចចាមអារ៉ាមថា Juventus ចង់បានរូបគេក៏ដោយក៏ខ្សែបម្រើម្នាក់នេះប្ដេជ្ញាស្នាក់នៅ Chelsea រហូតអស់កុងត្រាគឺដល់ឆ្នាំ២០២៣។

ខ្សែបម្រើ Jorginho និងលោកគ្រូបង្វឹក Thomas Tuchel
ខ្សែបម្រើ Jorginho និងលោកគ្រូបង្វឹក Thomas Tuchel
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

លោក Jorge Santos ដែលជាភ្នាក់ងាររបស់ Jorginho បានថ្លែងប្រាប់ Kiss Kiss Napoli ថា៖

Jorginho នឹងបន្តស្នាក់នៅ Chelsea ពេលនេះគេនៅសល់កុងត្រាចំនួនពីរឆ្នាំទៀតជាមួយក្លិប ទើបគេកំពុងផ្ដោតសមាធិលើការប្រកួតឲ្យក្លិប។ ប៉ុន្តែក្ដីសុបិនរបស់គេគឺចង់ឈ្នះពាន ជាមួយ Roberto Mancini នៅអ៊ីតាលី ។ នៅពេលគេអស់កុងត្រាជាមួយChelsea នោះគេនឹងវិលត្រឡប់ទៅ Serie A វិញ។

លោក Jorge Santos
ខ្សែបម្រើ Jorginho
ខ្សែបម្រើ Jorginho

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T