កីឡាករបាល់ទាត់ជើងចាស់របស់ចិនលោក Zhang Enhua បានទទួលមរណភាពក្នុងអាយុ ៤៨ ឆ្នាំ

//s9.kh1.co/17/171e608491ae2c927db033a71098a892459c9ff0.jpeg
កីទ្បា

 ០១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

យោងតាមប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក Zhang Enhua បានអោយដឹងថាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់ប្រទេសចិនលោក Zhang Enhua បានទទួលមរណភាពនៅទីក្រុង Shenzhen ក្នុងអាយុ ៤៨ ឆ្នាំ

ក្រុងប៉េកាំង៖ យោងតាមប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់លោក Zhang Enhua បានអោយដឹងថាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់ប្រទេសចិនលោក Zhang Enhua បានទទួលមរណភាពនៅទីក្រុង Shenzhen ក្នុងអាយុ ៤៨ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Zhang Enhua
  លោក Zhang Enhua

ខ្សែការពាររូបនេះកើតនៅថ្ងៃទី ២៨ ខែមេសាឆ្នាំ ១៩៧៣។ លោកបានចូលរួមប្រគួតចំនួន ៥៩ ដងនិងស៊ុតបាល់បញ្ចូលទីចំនួន ៥ គ្រាប់សម្រាប់ក្រុមជម្រើសជាតិចិននិងជាសមាជិកសំខាន់ម្នាក់របស់ក្រុមជម្រើសជាតិចិនក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០០២ ផងដែរ ។

  លោក Zhang Enhua
  លោក Zhang Enhua

ដោយទទួលបានតួនាទីជាប្រធានក្រុមសម្រាប់ក្រុមជម្រើសជាតិនិងក្លឹប Dalian អស់ជាច្រើនដងលោក Zhang បានឈ្នះជើងឯកនៅលីគជាច្រើននិងបានរក្សាកំណត់ត្រា ៥៥ ប្រកួតមិនដែលចាញ់ជាមួយក្លឹប Dalian ផងដែរ។

ចាប់តាំងពីចុងឆ្នាំ ២០០០ លោកចាងបានលេងឱ្យក្លឹបបាល់ទាត់Grimsby Town នៅលីគមួយរបស់អង់គ្លេសអស់រយៈពេលប្រហែលកន្លះឆ្នាំ។ ហើយបន្ទាប់ពីចូលនិវត្តន៍ក្នុងឆ្នាំ ២០០៦ លោកបានផ្តោតលើកម្មវិធីបណ្តុះបណ្តាលយុវជន៕

  លោក Zhang Enhua
  លោក Zhang Enhua

ប្រភព៖ Xinhua News

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T