ប្រហែសអត់បានទេ! វៀតណាម រកឃើញករណីឆ្លងក្នុងសហគមន៍វិញ ក្រោយស្ងាត់ជាង១ខែ

//s9.kh1.co/0c/0c407955ffc62dc373f2b57a6c6d5df5b4eedb76.jpg
សង្គម

 ៣០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ប្រទេសវៀតណាម បានរាយការណ៍ថារកឃើញករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍សាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល៣៧ថ្ងៃ។

វៀតណាម៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា​ ឆ្នាំ២០២១ ប្រទេសវៀតណាម បានរាយការណ៍ថារកឃើញករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍សាជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេល៣៥ថ្ងៃ ដែលបានធ្វើឲ្យអាជ្ញាធរចាប់ផ្ដើមចេញបញ្ជាយ៉ាងតឹងរុឹងតាមដានស្រាវជ្រាវ ដើម្បីបង្ការការផ្ទុះឡើងសាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា សមាជិក ៤នាក់នៃគ្រួសារមួយនៅភាគខាងជើងខេត្ដ ​​​Ha Nam និងមនុស្សម្នាក់ទៀតនៅភាគខាងត្បូងទីក្រុងហូជីមិញ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេបានទាក់ទងជាមួយមនុស្សម្នាក់ ដែលបានវិលត្រលប់ពីប្រទេសជប៉ុន ហើយធ្វើតេស្ដវិជ្ជមានទោះបានបញ្ចប់ការធ្វើចត្ដាឡីស័កយ៉ាងណាក៏ដោយ។

ទូរទស្សន៍វៀតណាមបានរាយការណ៍ដែរថា អាជ្ញាធរបានចេញបញ្ជាឲ្យថ្នាក់ដឹកនាំខេត្ដ និងរដ្ឋ ធ្វើការរឹតបន្ដឹង បន្ទាប់ពីរកឃើញករណីឆ្លងក្នុងសហគមន៍នេះ។ តួយ៉ាងនាពេលកន្លងមក ជាមួយនឹងវិធានការតឹងរុឹង ប្រទេសជាប់ព្រំប្រទល់ជាមួយប្រទេសកម្ពុជាមួយនេះ ទទួលបានជោគជ័យក្នុងការកាត់ផ្ដាច់ការផ្ទុះឡើងរលកទី៣ នៅក្នុងប្រទេសរបស់ខ្លួន។ ហើយប្រទេសមានចំនួនប្រជាជនសរុបប្រមាណ ៩៨លាននាក់នេះ មានករណីឆ្លងសរុបតែ ២,៩១០នាក់ប៉ុណ្ណោះ ខណៈមនុស្សចំនួន ៣៥នាក់ស្លាប់បាត់បង់ជីវិត (គិតត្រឹមថ្ងៃទី២៩ ខែមេសា) ដែលបានក្លាយជាកំណត់ត្រាល្អបំផុតមួយនៅក្នុងតំបន់អាស៊ី៕

ចង់បានព័ត៌មានបន្ថែម និងរហ័ស សូមចុច៖ https://t.me/khmerload

 រូបតំណាង
 រូបតំណាង
 រូបតំណាង
 រូបតំណាង
 រូបតំណាង
 រូបតំណាង

ប្រភពCNA

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T