អីយ៉ាស់! Spurs កំណត់ថ្ងៃណាត់ជួបគ្រូបង្វឹកម្នាក់នេះដើម្បីហៅមកដឹកនាំក្រុម

//s9.kh1.co/bb/bbab2ca46e3d466a7149b6a768b69beb71272a4b.jpeg
កីទ្បា

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Spurs គ្រោងនឹងណាត់ជួបគ្រូបង្វឹករបស់ Ajax

អង់គ្លេស៖ យោងតាមការរាយការណ៍ ក្លិបមាន់ខ្នាយមាស់ Tottenham Hotspur កំពុងកំណត់កាលវិភាគសម្រាប់ណាត់ជួប លោកគ្រូបង្វឹក Erik Ten Hag ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិប AFC Ajax ដើម្បីពិភាក្សាពីរឿងស្នើឲ្យលោកគ្រូមកដឹកនាំ Spurs បន្តពី Jose Mourinho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹកJose Mourinho 
លោកគ្រូបង្វឹកJose Mourinho 

លោកគ្រូ Erik Ten Hag មានចិត្តចង់មកដឹកនាំក្លិបនៅ Premier League ទើបសំណើនេះគួរឲ្យទាក់ចិត្តណាស់ស្របពេលដែល Spurs កំពុងត្រូវគ្រូបង្វឹក Ryan Mason ដឹកនាំបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល។

កីឡាករ Spurs
កីឡាករ Spurs
លោកគ្រូបង្វឹក Ryan Mason
លោកគ្រូបង្វឹក Ryan Mason

ក្រៅពីលោកគ្រូ Ten Hag ក៏មានលោកគ្រូបង្វឹកក្លិបកញ្ជ្រោង  Leicester City គឺ Brendan Rodgers ផងដែរដែលស្ថិតក្នុងបញ្ជីឈ្មោះគ្រូបង្វឹកដែល Spurs ត្រូវតាមប្រមាញ់។

លោកគ្រូបង្វឹក Brendan Rodgers
លោកគ្រូបង្វឹក Brendan Rodgers

យោងតាម The Guardian គឺ Spurs បានរៀបចំការណាត់ជួបដើម្បីនិយាយពីលក្ខខណ្ឌនិងសំណើផ្សេងៗទៅកាន់លោកគ្រូ Erik Ten Hag នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹក Erik Ten Hag

លោកគ្រូបង្វឹកវ័យ៥១ឆ្នាំរូបនេះ មានសម្ព័ន្ធភាពល្អជាមួយថ្នាក់ដឹកនាំរបស់ Ajax ប៉ុន្តែលោកគ្រូពិតជាចង់ផ្លាស់ប្ដូរមកដឹកនាំនៅ Premier League ដើម្បីប្រមូលបទពិសោធន៍ឲ្យកាន់តែច្រើន ស្របពេលកុងត្រារបស់លោកគ្រូនឹងមានសុពុលភាពរហូតដល់ឆ្នាំ២០២២ឯណោះ។

លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹក Erik Ten Hag

អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងការដឹកនាំរបស់លោកគ្រូ Ten Hag គឺគាត់ធ្លាប់ដឹកនាំឲ្យ Ajax បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League នៅឆ្នាំ២០១៨ ប៉ុន្តែត្រូវបរាជ័យក្រោមថ្វីជើងរបស់ Spurs ។ ក្រៅពីនោះលោកគ្រូក៏បានដឹកនាំឲ្យ Ajax ឈ្នះពានរង្វាន់ផ្សេងៗដូចជា Holland Super Cup ១,KNVB Becker ២ និងពាន EREDIVISIE ១ទៀត៕

លោកគ្រូបង្វឹក Erik Ten Hag
លោកគ្រូបង្វឹក Erik Ten Hag

ប្រភពthesun

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T