សុទ្ធតែជើងខ្លាំង! Van Gaal ថាកាលនៅដឹកនាំ Man UTD គ្រូចង់ទិញយកតារាឆ្នើម១០រូបនេះណាស់

//s9.kh1.co/51/51741bc03f235b1e8b5df6011da9761d903f64a9.jpg
កីទ្បា

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Van Gaal បង្ហើបពីឈ្មោះកីឡាករ១០រូបដែលលោកព្យាយាមទិញយកកាលនៅដឹកនាំ Man UTD

អង់គ្លេស៖ អតីតគ្រូបង្វឹករបស់ក្លិបបិសាចក្រហម Manchester United គឺលោក Louis van Gaal បានបង្ហើបឲ្យដឹងថាកាលលោកគ្រូនៅដឹកនាំក្រុមបិសាចគឺ លោកគ្រូបានព្យាយាមទិញយកកីឡាករឆ្នើមៗជាច្រើនដូចជា ខ្សែប្រយុទ្ធ Robert Lewandowski, Neymar Jr., Sadio Mane, Riyad Mahrez និង James Milner ព្រមទាំងកីឡាករផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Robert Lewandowski និង Neymar Jr.
ខ្សែប្រយុទ្ធ Robert Lewandowski និង Neymar Jr.
ខ្សែប្រយុទ្ធ Sadio Mane និង Riyad Mahrez 
ខ្សែប្រយុទ្ធ Sadio Mane និង Riyad Mahrez 
ខ្សែបម្រើ James Milner
ខ្សែបម្រើ James Milner

គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបានចូលមកដឹកនាំ Man UTD កាលពីឆ្នាំ២០១៤ និងលាលែងពីតំណែងនៅឆ្នាំ២០១៦ ដោយជួយឲ្យ Man UTD លើកពាន FA Cup មួយគត់។

លោក Louis van Gaal លើកពាន FA Cup
លោក Louis van Gaal លើកពាន FA Cup

ដោយឡែក លោកគ្រូបានថ្លែងប្រាប់ FourFourTwo ថា៖

ខ្ញុំចង់បាន Robert Lewandowski ប៉ុន្តែពេលការទិញយកគេវាមើលទៅមិនអាចទៅរួច ខ្ញុំក៏ប្ដូរចង់ទិញយក Gonzalo Higuain វិញ។ មុនពេលខ្ញុំមកដល់ Old Trafford ខ្ញុំក៏បាននិយាយជាមួយក្លិបទាក់ទងនឹងការទិញយក Neymar ផងដែរ។ បើសិនអ្នកនៅ Man UTD គឺអ្នកត្រូវតែមានមហិច្ឆតាខ្ពស់ ហើយខ្ញុំក៏ចង់បាន Sadio Mane និងRiyad Mahrez ដែរ។ Thomas Muller ក៏ជាកីឡាករដែលស្ថិតក្នុងបញ្ជីរបស់ខ្ញុំដែរ ហើយនៅតំបន់បម្រើកណ្ដាលគឺខ្ញុំចង់បាន N'Golo Kante ក្រៅពីនោះខ្ញុំក៏ព្យាយាមទិញយក James Milner ដែលបើទោះបីជាគេមានអាយុរាងជ្រេក៏ដោយព្រោះគេអាចលេងបានច្រើនតំបន់ និងមានភាពជាអ្នកដឹកនាំ។សម្រាប់តំបន់ការពារ ខ្ញុំចង់បាន Sergio Ramos និង Mat Hummelsព្រោះកាលណោះតំបន់ការពារយើងនៅអន់។ទាំងអស់នេះជាគោលដៅធំរបស់ខ្ញុំប៉ុន្តែពួកយើងមិនអាចទិញយកពួកគេបានឡើយ ខ្ញុំក៏មិនដឹងដែរ ព្រោះគ្រូបង្វឹកមិនបានចូលរួមដឹងឮក្នុងដំណើរការចរចានោះឡើយ។ បន្ទាប់ពីខ្ញុំចាកចេញ កីឡាករដូចជា Kante និង Mahrez ទៅលេងឲ្យ Man City និងChelsea ហើយ Man UTD នៅតែយកពួកគេមិនបាន។

លោក Louis van Gaal
លោក Louis van Gaal
លោក Louis van Gaal
ខ្សែប្រយុទ្ធ Gonzalo Higuain
ខ្សែប្រយុទ្ធ Gonzalo Higuain
ខ្សែប្រយុទ្ធ Thomas Muller និង Sergio Ramos
ខ្សែប្រយុទ្ធ Thomas Muller និង Sergio Ramos
ខ្សែការពារ Matt Hummels
ខ្សែការពារ Matt Hummels
ខ្សែបម្រើ N' Golo Kante 
ខ្សែបម្រើ N' Golo Kante 

ប្រភពgoal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T