ប្រទេសចិនបង្ហោះម៉ូឌុលដំបូង នៃស្ថានីយអវកាសថ្មីរបស់ខ្លួន ប្រកបដោយភាពជោគជ័យ

//s9.kh1.co/be/bee3697ca0b4884effe48a1373746b84911bb8e4.jpg
បច្ចេកវិទ្យា

 ៣០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ប្រទេសចិនសង្ឃឹមថាស្ថានីយថ្មីនេះនឹងដំណើរការពេញលេញនៅឆ្នាំ2022

ចិន៖ ប្រទេសចិនបានបង្ហោះម៉ូឌុលមួយផ្នែកនៃស្ថានីយអវកាសថ្មីរបស់ខ្លួនទៅទីអវកាស ដែលនេះគឺស្ថិតក្នុងកម្មវិធីអវកាសរបស់ទីក្រុងប៉េកាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ូឌុល Tianhe ដែលមានបន្ទប់ស្នាក់នៅសម្រាប់សមាជិកអវកាសយានិក ត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Wenchang ដោយប្រើរ៉ុក្កែត Long March-5B ។

ប្រទេសចិនសង្ឃឹមថាស្ថានីយថ្មីនេះនឹងដំណើរការពេញលេញនៅឆ្នាំ2022។

បច្ចុប្បន្នស្ថានីយអវកាសតែមួយគត់ដែលស្ថិតនៅក្នុងគន្លងតារាវិថី គឺស្ថានីយអវកាសអន្តរជាតិ ISS ដែលចិនមិនមានចំណែកនៅក្នុងស្ថានីយនេះនោះទេ។

រូបភាពការបង្ហោះ 
រូបភាពការបង្ហោះ 

ស្ថានីយអវកាសថ្មី Tiangong ដែលមានទម្ងន់សរុប66តោន គ្រោងនឹងនៅដំណើរការយ៉ាងហោចណាស់10ឆ្នាំ។

ទីក្រុងប៉េកាំងគ្រោងនឹងមានការបាញ់បង្ហោះដូចគ្នានេះយ៉ាងតិច10លើកទៀត ដែលនឹងដឹកឧបករណ៍បន្ថែមទាំងអស់ចូលក្នុងគន្លងតារាវិថី ហើយនឹងបញ្ចប់ការសាងសង់ស្ថានីយទាំងមូលនៅឆ្នាំក្រោយ។ ស្ថានីយ Tiangong នឹងធ្វើដំណើរជុំវិញផែនដីក្នុងរយៈកម្ពស់ពី340ទៅ450គីឡូម៉ែត្រ។

ដោយឡែក ស្ថានីយអវកាស ISS គ្រោងនឹងចូលនិវត្តន៍បន្ទាប់ពីឆ្នាំ2024 ដែលអាចធ្វើឱ្យស្ថានីយអវកាស Tiangong របស់ចិន ក្លាយជាស្ថានីយអវកាសតែមួយគត់នៅក្នុងគន្លងផែនដី៕

Join us: https://t.me/khmerload

រូបភាពគំរូរបស់ Tiangong
រូបភាពគំរូរបស់ Tiangong
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T