ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភស្បៀងអាហារស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារដល់សាលាក្រុងដើម្បីចែកជូនគ្រួសារ ដែលកំពុងត្រូវការជំនួយ!

//s9.kh1.co/bf/bff91c49c667e017b2a8e85632bc1daeddc7e910.jpg
សង្គម

 ៣០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារ។

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃនេះបានឧបត្ថម្ភស្បៀងអាហារដែលស្មើនឹងទឹកប្រាក់ ១០០.០០០ ដុល្លារ ដល់សាលារាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺកូវីដ-១៩ រាជធានីភ្នំពេញត្រូវបានដាក់ឲ្យសិ្ថតក្នុងស្ថានភាពបិទខ្ទប់កាលពីថ្ងៃទី១៥ ​ខែមេសា ហើយតំបន់ដែលមានហានិភ័យខ្ពស់ជាច្រើនត្រូវបានកំណត់ជាតំបន់ក្រហម។ ពលរដ្ឋក្នុងតំបន់ក្រហម មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែអាចលើកលែងចំពោះករណីចាំបាច់បំផុតមួយចំនួន។ ផ្សារមិនរៀបរយទាំងអស់ត្រូវបានបិទ ដើម្បីជួយទប់ស្កាត់ការកើនឡើងយ៉ាងឆាប់រហ័សនៃករណីជំងឺកូវីដ-១៩ ផងដែរ។

គ្រួសារនីមួយៗទទួលបានអង្ករ ២៥​ គីឡូក្រាម មី ៣០ កញ្ចប់ ត្រីខ ១០ កំប៉ុង ទឹកត្រី ៦ ដប និងទឹកស៊ីអ៊ីវ ៦ ដប។ ស្បៀងអាហារដែលត្រូវបានឧបត្ថម្ភ នឹងអាចផ្គត់ផ្គង់ ៣.៥០០ គ្រួសារនៅតំបន់ដែលរងផលប៉ះពាល់ខ្លាំង។

ពិធីប្រគល់ និងទទួលស្បៀងអាហារនេះ ត្រូវបានធ្វើឡើងនៅថ្ងៃនេះក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម សេង វណ្ណៈ នាយករដ្ឋបាលនៃសាលារាជធានីភ្នំពេញព្រមទាំងវត្តមានរបស់លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Cherchi Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការលោក Mike Ngai នាយកប្រតិបត្តិផ្នែកប្រតិបត្តិការ និងទីផ្សារ និងលោក Sean Tan នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ។

ឯកឧត្តម ឃួង ស្រេង ប្រគល់លិខិតថ្លែងអំណរគុណដល់នាយកគ្រប់គ្រងណាហ្គាវើល
ឯកឧត្តម ឃួង ស្រេង ប្រគល់លិខិតថ្លែងអំណរគុណដល់នាយកគ្រប់គ្រងណាហ្គាវើល

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍បានឲ្យដឹងថា៖

“ណាហ្គាវើលដ៍បេះដូងសប្បុរស ប្តេជ្ញាចិត្តពេញទំហឹងដើម្បីជួយដល់សហគមន៍។ វាជាទំនួលខុសត្រូវរបស់យើងដែលត្រូវជួយដល់សហគមន៍នៅពេលពួកគេត្រូវការជំនួយ។ ការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន ទាមទារជាចាំបាច់ឲ្យមានការបិទខ្ទប់ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ យើងនឹងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយសហគមន៍នៅកន្លែងដែលយើងអាចជួយបាន”។

ប្រសាសន៍របស់លោក Pern Chen 

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖

“ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧកញ៉ា Tan Sri Dr. CHEN LIP KEONG ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានឧបត្ថម្ភអង្ករ ចំនួន ៨៧.៥០០ គីឡូក្រាម ត្រីខ ចំនួន ៣៥.០០០ កំប៉ុង មី ១០៥.០០០ កញ្ចប់ ទឹកត្រី ២១.០០០ ដប និងទឹកស៊ីអ៊ីវ ចំនួន ២១.០០០ ដប ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឲ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើ បុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះគ្រោះភ័យនៃការរាតត្បាតពីមេរោគកូវីដ-១៩”។

  ប្រសាសន៍របស់ឯកឧត្តម ឃួង ស្រេង 

ដោយមានការជួយពីមន្ត្រីសាលាក្រុង កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ស្បៀងអាហារទាំងនេះ នឹងត្រូវយកទៅចែកជូនឲ្យបានលឿនបំផុតដល់គ្រួសារដែលកំពុងត្រូវការជំនួយបំផុតនៅក្នុងតំបន់បិទខ្ទប់។ ​

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងកងកម្លាំងប្រដាប់អាវុធ លើកស្បៀងអាហារដាក់លើរថយន្ត
បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងកងកម្លាំងប្រដាប់អាវុធ លើកស្បៀងអាហារដាក់លើរថយន្ត
បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងកងកម្លាំងប្រដាប់អាវុធ លើកស្បៀងអាហារដាក់លើរថយន្ត
បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស និងកងកម្លាំងប្រដាប់អាវុធ លើកស្បៀងអាហារដាក់លើរថយន្ត

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាច្រើនផងដែរដល់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងសាលារាជធានីភ្នំពេញដែលរួមមាន ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ធ្វើតេស្តរកមេរោគ និងបរិក្ខារបង្ការដូចជា ម៉ាស់មុខ ជែលលាងដៃ និងឧបករណ៍វាស់កម្តៅ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ការឧបត្ថម្ភសរុបដល់សាលារាជធានីភ្នំពេញកន្លងមក មានចំនួនប្រមាណ ២១៨.០០០ ដុល្លារ

ស្បៀងអាហារនឹងត្រូវចែកជូនដល់គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ 
ស្បៀងអាហារនឹងត្រូវចែកជូនដល់គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ 
ស្បៀងអាហារនឹងត្រូវចែកជូនដល់គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ 
ស្បៀងអាហារនឹងត្រូវចែកជូនដល់គ្រួសារដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ 

អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស

ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុ​ងខែមីនា ឆ្នាំ​ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៣៣៩.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T