យប់មិញ Arsenal លេងចាញ់មែនតែ កីឡាកររូបនេះថាក្រុមគេល្អជាង Villarreal និងអាចយកឈ្នះក្រុមផ្សេងៗបានទាំងអស់(មានវីដេអូ)

//s9.kh1.co/f1/f1b8af4f8e36b411c83051174a309515be37ea8b.jpeg
កីទ្បា

 ៣០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើ Bukayo Saka ថាក្រុមគេលេងល្អជាង Villarreal

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃទី៣០កន្លងទៅនេះ ក្លិបកាំភ្លើងធំ Arsenal ដឹកនាំដោយលោកគ្រូបង្វឹក Mikel Arteta បានធ្វើដំណើរទៅទឹកដីអេស្ប៉ាញ ដើម្បីប្រកួតជាមួយក្លិប Villarreal ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Europa League ជើងទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Villarreal
កីឡាករ Villarreal

ចប់ការប្រកួត Arsenal បានត្រឹមស្ពាយភាពខកចិត្តត្រឡប់មកផ្ទះវិញ ព្រោះចាញ់ក្រុមម្ចាស់ផ្ទះ ២ ទល់នឹង ១ ដែល ២គ្រាប់របស់ Villarreal រកបានដោយ Manu Trigueros នៅនាទីទី៥ និង Raul Albiol នៅនាទីទី២៩ ខណៈខាង Arsenal រកបានដោយខ្សែប្រយុទ្ធ Nicolas Pepe នៅនាទីទី៧៣ ដែលជាបាល់ប៉េណាល់ទី។

ខ្សែប្រយុទ្ធ Nicolas Pepe
ខ្សែប្រយុទ្ធ Nicolas Pepe

នៅនាទីទី៥៧ ខ្សែបម្រើ Dani Ceballos ត្រូវបណ្ដេញចេញពីទីលានដោយសារតែព្យាយាមបង្កកំហុសលើ Pajero ខណៈខាង Villarreal គឺ Etienne Capoue ក៏ទទួលបានកាតក្រហមនៅនាទីទី៨០ដែរ។

 ខ្សែបម្រើ Dani Ceballos ដើរចេញពីទីលាន
 ខ្សែបម្រើ Dani Ceballos ដើរចេញពីទីលាន

យ៉ាងណាមិញ បើទោះបីជា Arsenal លេងចាញ់ក្ដីក៏ ខ្សែបម្រើ Bukayo Saka ជឿជាក់ថាក្រុមរបស់គេលេងបានល្អជាង Villarreal ជាពិសេសគឺនៅតង់ទី២តែម្ដង។

ខ្សែបម្រើ Bukayo Saka
ខ្សែបម្រើ Bukayo Saka

ថ្លែងប្រាប់ BT Sport កីឡាករវ័យ១៩ឆ្នាំរូបនេះបាននិយាយថា៖

បាទ ខ្ញុំច្បាស់១០០ភាគរយ ពួកយើងបានបង្ហាញឲ្យឃើញថាពួកយើងជាក្រុមល្អជាងVillarreal បើទោះបីជាពួកយើងលេងគ្នាតែ១០នាក់ក៏ដោយ។ គ្រប់យ៉ាងគឺអាស្រ័យលើពួកយើង ពួកយើងជាក្រុមដែលសម្បូរកីឡាករមានគុណភាព ហើយបើសិនពួកយើងសហការគ្នាបានល្អនោះពួកយើងអាចយកឈ្នះក្រុមផ្សេងៗបាន ហើយពួកយើងបានបង្ហាញវាហើយនៅថ្ងៃនេះ។

ខ្សែបម្រើ Bukayo Saka
ខ្សែបម្រើ Bukayo Saka
ខ្សែបម្រើ Bukayo Saka

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទី២រវាង Arsenal និង Villarreal នឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា វេលាម៉ោង២ទាបភ្លឺ៕

កីឡាករ Arsenal 
កីឡាករ Arsenal 
ការប្រកួតរវាង Villarreal និង Arsenal 
ការប្រកួតរវាង Villarreal និង Arsenal 

ប្រភពdailymail

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖
https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T