ឱកាសឡើងកំពូលតារាងរបស់ក្រុម FC Barcelona ត្រូវបានរលាយ ក្រោយចាញ់ Granada យប់មិញ

//s9.kh1.co/b2/b28026bc093cc3f167250783cc5d56897ee97921.jpeg
កីទ្បា

 ៣០-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ឱកាសឡើងកំពូលតារាងរបស់ក្រុម FC Barcelona ត្រូវបានរលាយក្រោយចាញ់ Granada យប់មិញក្នុងដីខ្លូនឯង។

បរទេស៖ ​យប់មិញក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​ក្រុម FC Barcelona បើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុម Granada ហើយការប្រកួតនេះផង​ដែល​ក្រុមបាសេឡូណាចង់​ឈ្នះ​ប្រកួត​នេះខ្លាំងណាស់​ដើម្បី​ឡើង​ទៅ​កំពូល​តារាង​ប៉ុន្តែត្រូវ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។ ​ជាក់​ស្ដែង​ពួកគេ​រក​បាន​គ្រាប់​បាល់​មុន ​នៅ​នាទី​២៣ ​ដោយ Messi ​ប៉ុន្តែ​បែរ​ជា​ភ្លាត់​បាល់​ឱ្យ​ក្រុម Granada ​រក​បាន​២​គ្រាប់​យក​ឈ្នះ​វិញនៅតង់ទី២។ ដោយ​២​គ្រាប់​នោះ​ធ្វើ​បាន​ដោយ Machis ​នាទី​៦៣ ​និង Molina ​នៅ​នាទី​៧៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពេលក្រុម Barcelona ត្រូវបានគេនាំមុខ
ពេលក្រុម Barcelona ត្រូវបានគេនាំមុខ

​គ្រប់​គ្នា​សឹង​តែ​មិន​ជឿ ​នៅ​ពេល​បាន​ឃើញ​ក្រុម Granada ​ដែល​គ្រប់គ្រង​បាល់​បាន​ត្រឹម​តែ​ភាគរយប៉ុណ្ណោះ ចំណែកក្រុម Barcelona គ្រប់គ្រងបាល់រហូតដល់៨២ភាគរយ ដោយឡែកការស៊ុតចំគោលដៅក្រុមម្ចាស់ផ្ទះ Barca ស៊ុត១៦ជើងចូលមួយគ្រាប់ និងក្រុមភ្ញាវ Granada ស៊ុត៥ជើងចូលពីរគ្រាប់ធ្វើឲ្យក្រុមបាសេឡូណាធ្លាក់មកលេខរៀងទី៣វិញ៕

Messi ខកចិត្តជាខ្លាំង
Messi ខកចិត្តជាខ្លាំង
Vorn Sivchhay
VORN SIVCHHAY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T