រំភើប! ខ្សែភាពយន្តថ្មីរបស់តារា Ironman លោក Robert Downey Jr បានទម្លាក់វីដេអូខ្លីជាផ្លូវការហើយ (មានវីដេអូ)

//s9.kh1.co/9b/9b3b237f2959ed5f9e52fd2a53babef380b5487f.png
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តោះមកមើលវីដេអូខ្លីថ្មីរឿង Sweet Tooth របស់តារា Ironman លោក Robert Downey Jr បន្តិចមើល

បរទេស៖ Sweet Tooth គឺជាសៀវភៅប្រលោមលោករូបភាព (graphic novel) មួយដែលនិយាយអំពីក្មេងប្រុសជាមានស្នែងសត្វក្ដាន់ម្នាក់ដែរបោះពុម្ពផ្សាយដោយក្រុមហ៊ុន Vertigo (កូនក្រុមហ៊ុនរបស់ DC) ក្នុងឆ្នាំ ២០០៧ សរសេរដោយលោក Jeff Lemire ដែលជាកវីនិពន្ធប្រលោមលោកល្បីៗដូចជា រឿង Bloodshot Reborn​ និង​ Bloodshot Salvation (រឿងមួយក្នុងចំនោមរឿងយ៉ហោ Bloodshot (2020) របស់ Van Diesel ដែលយកមកផលិតជា Live-Action), រឿង Joker: Kiling Smile, Superboy, Justice League: Trinity War និង Hawkeye Vol. 5: All-New Hawkeye ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cover នៃសៀវភៅរឿង Sweet Tooth
Cover នៃសៀវភៅរឿង Sweet Tooth
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង

យ៉ាងណាមិញ រឿង Sweet Tooth នេះត្រូវបាន Netflix យកមកផលិតជាខ្សែភាពយន្តអោយប្រិយមិត្តទស្សនាហើយទើបតែបញ្ចេញនូវវីដេអូ Trailer ខ្លីថ្មីដែលជាស្នាដៃក្រោមកាផលិត (Executive producers) របស់លោក  Robert Downey Jr (តារាសម្ដែង Ironman) ជាមួយភិរិយា និង Jim Mickle ហើយនាយប់ថ្ងៃទី29 ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះដែលកំណត់ថ្ងៃចាក់បញ្ចាំងឱ្យទស្សនានៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១​ ខាងមុខឆាប់ៗនេះដែលបានបង្ហាញពីតួអង្គសំខាន់នៃរឿងគឺក្មេងប្រុសដែលមានលក្ខណៈជាក្ដាន់ឈ្មោះ Gus ឬ Sweet Tooth សម្ដែងដោយកុមារា Christian Convery ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះក្នុងព្រៃដ៏ពិសេសរបស់គាត់បន្ទាប់ពីឪពុករបស់គាត់បានស្លាប់។ ហើយតាមដំណើរផ្សងព្រេងរបស់គេ Sweet Tooth បានជួបជាមួយនឹងមនុស្សដែលមិនដឹងថាជាមិត្តឬសត្រូវផ្សេងៗដែលសម្ដែងដោយតារា Game of Throne លោក Nonso Anozie, Dania Ramirez និង Will Forte ជាដើម៕

រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង

តោះចង់ដឹងថាតើខ្សែភាពយន្តភាគថ្មីរបស់ Netflix រឿង  Sweet Tooth នេះមានភាពប្លែកខុសពីខ្សែភាពយន្តដទៃទៀតយ៉ាងណាសូមប្រិយមិត្តទស្សនាដូចខាងក្រោម៖

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T