អស្ចារ្យ! ភាពយន្តថ្មីរឿង Shadow & Bone របស់ Netflix ក្លាយជារឿងដែលមានអ្នកមើលច្រើនជាងគេនៅអាមេរិក (មានវីដេអូ)

//s9.kh1.co/bf/bf4fc11ffb695dd905d00b39c7a01aff635f5f63.png
តារា & កម្សាន្ដ

 ៣០-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Shadow & Bone ភាពយន្តថ្មីរបស់ Netflix បានក្លាយជារឿងដែលមានអ្នកមើលច្រើនជាងគេនៅអាមេរិកត្រឹមអាទិត្យដំបូងរបស់ខ្លួន

បរទេស៖ តាមទិន្នន័យថ្មីបានបង្ហាញថាខ្សែភាពយន្តភាគថ្មីរបស់ក្រុមហ៊ុន Netflix Inc រឿង Shadow & Bone បានក្លាយទៅជាខ្សែភាពយន្តភាគដែលមានអ្នកទស្សនាច្រើនជាងគេឈរនៅលំដាប់ចំណាត់ថ្នាក់លេខ១ លើ Netflix  ហើយក៏បានចំណាត់ថ្នាក់លេខ២ ទូទាំងសហរដ្ឋអាមេរិកត្រឹមតែអាទិត្យដំបូងនៃការបញ្ចេញអោយទស្សនានាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Poster 
Poster 

ខ្សែភាពយន្តប្រឌិតបែប យុវវ័យ ផ្សងព្រែង លាយឡំនឹងអភីនីហានេះទើបតែដាក់អោយប្រិយមិត្តទូទាំងពិភពលោកក្រោយពីការទទ្ទឹងរងចាំពីសំណាក់អ្នកគាំទ្រនូវខ្សែភាពយន្តនេះ ពោលគឺវាជាខ្សែភាពយន្តមួយដែលដកស្រង់ផលិតចេញពីសៀវភៅប្រលោមលោកដែលមានឈ្មោះដូចគ្នាដែលនិពន្ទដោយអ្នកនាង Leigh Bardugo ដែលបានបោះពុម្ភចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ជាមួយនឹងចក្រវាឡ (verse) មួយផ្ទាល់ខ្លួនរបស់នាងមានឈ្មោហថា Grishaverse ដែលប្រមូលផ្ដុំទៅដោយរឿងផ្សេងៗដូចជា Six of Crows, The Language of Thorns, The Severed Moon និង King of Scars ផងដែរ។

សៀវភៅប្រលោមលោក Shadow & Bone 
សៀវភៅប្រលោមលោក Shadow & Bone 
សៀវភៅនៅក្នុង Grishaverse 
សៀវភៅនៅក្នុង Grishaverse 

យ៉ាងណាមិញ សាច់រឿងនៃ Shadow & Bone នេះគឺមានដំណើរតាម Alina Starkov (សម្ដែងដោយកញ្ញា Jessie Mei Li) ជាក្មេងកំព្រាម្នាក់ដែលមានជំនាញគួររូបផែនទី (cartographer) ដែលចូលរួមជាមួយកងទ័ពដំបូងរបស់ប្រទេសរបស់នាងត្រូវបានគេស្គាល់ផងដែរថាជាកងទ័ពរបស់ស្តេចគឺជាទ័ពជួរមុខបង្អស់របស់ប្រទេស Ravka (យកគំរូតាមប្រទេសរុស្សី) ដែលប្រយុទ្ធការពារការកំរាមកំហែងក៏ដូចជាលុកលុយពីសំណាក់ប្រទេសខាងក្រៅដូចជា Fjerdans និង Shu ពិសេសសត្វចម្លែកស៊ីសាច់មនុស្សផ្សេងៗផងដែរដែលហៅថា Shadow Fold។ នៅពេលធ្វើដំណើរទៅក្នុង Shadow Fold តួអង្គ Alina រកឃើញថាមពលដ៏កម្រដែលមិនគួរឱ្យជឿដែលនាងមាននៅក្នុងខ្លួននាងដែលធ្វើឱ្យនាងបានក្លាយទីជាអ្នកការពារ Ravka ហើយក៏ក្លាយទៅជាគោលដៅ (Target) របស់ប្រទេសផ្សេងៗទៀត។

រូបភាពតួអង្គនឹងផែនទីក្នុងរឿង
រូបភាពតួអង្គនឹងផែនទីក្នុងរឿង
រូបភាពនៅក្នុងរឿង
រូបភាពនៅក្នុងរឿង

តោះចង់ដឹងថាតើខ្សែភាពយន្តភាគថ្មីរបស់ Netflix រឿង Shadow & Bone ដែលមានអ្នកទស្សនារហូតដល់ឈរនៅចំណាត់ថ្នាក់លេខ២ ក្រោម The Falcon and The Winter Soldier នេះមានភាពសាហាវអស្ចារ្យប៉ុណ្ណា សូមប្រិយមិត្តទស្សនាដូចខាងក្រោម៖

Trailer 

ប្រភពScreenrant

Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T