អតីតអនុប្រធានក្លិប Barcelona រំពឹងទុកថា Lionel Messi នឹងមិនចាកចេញពីក្លិប

//s9.kh1.co/84/849273b6184ad506a385505dcb155e470ddd8c32.jpg
កីទ្បា

 ៣០-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អតីតអនុប្រធានក្លិប Barcelona លោក Jordi Mestre ជឿជាក់ថា Lionel Messi ពេលចុះកុងត្រាថ្មីហើយនឹងមិនចាកចេញពីក្លិបនេះ

បរទេស៖​ អតីតអនុប្រធានក្លិប Barcelona លោក Jordi Mestre ជឿជាក់ថា Lionel Messi ចុះកុងត្រាថ្មីហើយនឹងមិនចាកចេញពីក្លិបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jordi Mestre
លោក Jordi Mestre

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះបាននិយាយពីការផ្លាស់ពី Camp Nou ហើយនឹងមើលឃើញកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ខ្លួននឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ។

មានក្លិបធំ២គឺ Manchester City និង Paris Saint-Germain កំពុងតែនាំមុខក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ហើយមានតែក្លិប២ ប៉ុណ្ណោះដែលអាចទទួលបានប្រាក់ឈ្នួលរបស់គាត់។

រូបតំណាងក្លឹប Paris Saint-Germain នឹង Manchester City 
រូបតំណាងក្លឹប Paris Saint-Germain នឹង Manchester City 

ទោះយ៉ាងណាក៏ដោយលោក Mestre បានប្រាប់សារព័ត៌មានអេស្ប៉ាញថា កីឡាករ Messi នឹងបន្តនៅឯ Barcelona ប៉ុន្តែគាត់ក៏បាននិយាយបន្ថែមទៀតថា បើសិនកីឡាករ Messi ចាកចេញនោះគឺមិនមែនព្រោះតែលុយនោះទេ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

Messi ដែលបាននៅជាមួយក្លិប Catalan តាំងពីឆ្នាំ ២០០៤ នោះនឹងធ្វើការសម្រេចចិត្តលើអនាគតរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ក្រុម Barcelona មិនទាន់បានបើកកិច្ចពិភាក្សាជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៦ ដងលើកិច្ចសន្យាថ្មីនៅឡើយទេ ប៉ុន្តែពួកគេសង្ឃឹមថានឹងចាប់ផ្តើមចរចាឆាប់ៗនេះ។ ទោះយ៉ាងណានៅពេលក្លិបកំពុងមានវិបត្តិហិរញ្ញវត្ថុបែបនេះជាមួយនឹងបំណុលសរុបជាង ១ កោដិ ក្រុមបាសេឡូណាបានពន្យាពេលពិភាក្សាជាមួយ Messi ព្រោះពួកគេនឹងរកដំណោះស្រាយថ្មីសម្រាប់ធ្វើកិច្ចសន្យាថ្មីដល់កីឡាកររូបនេះ៕

ពានរង្វាន់ Ballon d’Or របស់ Lionel Messi
ពានរង្វាន់ Ballon d’Or របស់ Lionel Messi
រូបតំណាងក្លិប Barcelona
រូបតំណាងក្លិប Barcelona
RITH CHOMROEURN
CHOMROEURN (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T