បើទោះបី អាហារដ្ឋាន ក្នុងតំបន់លឿង ទាំងអស់បើកឲ្យដំណើរការធម្មតាក្តី តែហាមដាច់ខាត ត្រង់ចំណុចនេះ

//s9.kh1.co/20/20de59a9534a1543a0167632056177aed39e3ed0.jpg
សង្គម

 ២៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្នុង តំបន់លឿងឆ្លងកម្រិតស្រាល ក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនឲ្យ អាជីវកម្មអាហារ ក្នុងតំបន់លឿងធ្វើរឿងនេះដាច់ខាត

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៧ មេសា ២០២១ ថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវ សេចក្តីសម្រេចថ្មី ដោយបានកំណត់ភូមិសាស្ត្រ រាជធានីភ្នំពេញ ជា ៣តំបន់ គឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ចំពោះតំបន់ក្រហម រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែក អាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ចំណែក តំបន់លឿងទុំវិញ គឺអនុញ្ញាតឲ្យបើកដំណើរការ ការលក់ដូរ ជាលក្ខណៈវេចខ្ចប់។

យ៉ាងណាមិច ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នោះ សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធ នឹងអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ក្នុងតំបន់លឿង នោះគឺត្រូវអនុវត្តដូចតទៅ 

  • គ្រប់អាជីវកម្មម្ហូបអាហារ ទាំងអស់ ត្រូវតែលក់ដូរជា លក្ខណៈវេចខ្ចប់ដាច់ខាត មិនត្រូវឲ្យភ្ញៀវចូលទទួលទានក្នុងហាងឡើយ ដែលនេះនឹងអនុវត្តរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៥ ឧសភា ២០២១។
  • សកម្មភាពការងារ ការបើកដំណើរការអាជីវកម្ម ត្រូវតែ អនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់
  • រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ត្រូវចុះពិនិត្យ តាមបណ្តាគោលដៅ អាជីវកម្មអាហារគ្រប់ប្រភេទ ក្នុង តំបន់លឿង ក្នុងករណីរកឃើញ មិនអនុវត្តតាម សេចក្តីណែនាំនោះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានករណីលើកលែង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T