ថៃ៖ បន្ទាប់ពីមានពត៌មានបានរាយការណ៍ថា តារាសិល្បៈប្រុសលោក Pongnawat បានឆ្លងនូវជំងឺកូវីដ១៩ ហើយត្រូវធ្វើការសម្រាកនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺកូវីដ១៩នេះឱ្យបានជាសះស្បើយទើបអាចត្រឡប់មកផ្ទះវិញបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែងក្នុងថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២១ នេះ មានសេចក្ដីរាយការណ៍ក្នុងស្រុកមួយបាន រាយការណ៍ ពាក់ព័ន្ធនឹង ស្ថានភាពលោក Pongnawat ដោយដំណឹងនេះគឺពិតជាត្រេកអរខ្លាំងណាស់ ព្រោះក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យលោកចេញពីមន្ទីរពេទ្យ ដើម្បី ត្រឡប់មកផ្ទះវិញដោយសារតែលោកបានជាសះស្បើយពីជំងឺកូវីដ១៩ ដោយជោគជ័យ បន្ទាប់ពីលោកបានសម្រាកព្យាបាលជាមួយជំងឺមួយនេះអស់រយៈពេលជាច្រើនសប្ដាហ៍រួចមក ។
ដំណឹងមួយនេះបានធ្វើឱ្យមហាជនមិនតិចនាក់នោះទេ មានសេចក្ដីត្រេកអរ និងរំភើបចិត្តជំនួស ដោយ លោកមានសុវត្តិភាព និងបានចូលមកបម្រើអារម្មណ៍ក្នុងវិស័យសិល្បៈសម្រាប់អ្នករាលគ្នាបន្តទៀត៕
Join Us ៖ https://t.me/khmerload