ក្រោយ Selena ប្តូរពណ៌សក់ប្រាក់ ស្រាប់តែមានអ្នករិះគន់ថាលួចស្ទាយ៍Hailey

//s9.kh1.co/dc/dc3f6682620aadcc959cd502f8565b4e056b3599.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយប្តូរពណ៌សក់ Selena ត្រូវបានគេនិយាយថានាងយកតម្រាប់តាមHaileyទៅវិញ។

បរទេស៖ កាលពីពេលថ្មីនេះៗនៅក្នុងការប្រគុំតន្រ្តី តារាចម្រៀងដ៏ល្បី Selena Gomez បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលតាមរយៈការបង្ហាញមុខមាត់ថ្មី ជាមួយនឹងការផ្លាស់ប្តូរពណ៌ផ្លាកទីនបែកប្រាក់ យ៉ាងលេចធ្លោបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកនៅលើបណ្តាញសង្គមព្រោះនេះជាលើកទី ១ ហើយដែលតារាស្រីរូបនេះ លេងស្ទីលម៉ូដសក់ដ៏ឆើតឆាយបែបនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ការផ្លាស់ប្តូរពណ៌សក់នេះ បានធ្វើឲ្យតារាស្រីរូបនេះកាន់តែលេចធ្លោឡើងមួយកម្រិតទៀត បន្ទាប់ពីរូបនាងមិនដែរលេងស្ទាយ៍បែបនេះដោយស្មោះស្ម័គ្រ ជាច្រើនឆ្នាំជាមួយនឹងសក់ពណ៌ត្នោតខ្មៅ។ អ្នកនិយមលេងអ៊ីនធឺណិតបានលាន់មាត់ថា Selena ស្អាតដូចទេពធីតា(Disney Princess) ពេលឃើញសក់របស់ Selena ។ 

យ៉ាងណាមិញ ទោះបីជាមានការសរសើរជាច្រើន ក៏ដោយក្រៅពីនេះ អ្វីដែលមិនគួរឱ្យជឿ អ្នកនិយមលេងអ៊ីនធឺណេតអគតិមួយចំនួនបាន សម្តៅម្តងហើយម្តងទៀត ដល់ឈ្មោះ Hailey Baldwin គូស្នេហ៍ Justin Bieber ព្រោះHailey ធ្លាប់បានដាក់ពណ៌សក់បែបនេះ។ មនុស្សទាំងនេះបានជឿជាក់ថា Selena កំពុងព្យាយាមយកតម្រាប់តាម Hailey ដើម្បីមានឱកាស យកឈ្នះនិងបានJustinត្រឡប់មកវិញ ។ ផ្ទុយទៅវិញអ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិថាពេលនេះ Selena មានភាពចាស់ជ្រុល បើប្រៀបធៀបទៅនឹងក្មេងប្រុសដែលមិនទាន់ពេញវ័យ Justin។

ទោះបីជារឿងរ៉ាវស្នេហារបស់ Selena និង Justin ជាអតីតកាលក៏ដោយ ក៏Justin និងភរិយានៅតែត្រូវបានគេលើកឡើងទាំងមិនសមហេតុផល នៅក្នុងអត្ថបទទាក់ទងនឹង Selenaជារឿយៗ៕

សូមទស្សនារូបភាពខាងក្រោម៖

selena
selena
selena
selena
Selena
Selena
Selena
Selena
Justin និង Hailey
Justin និង Hailey
Hailey
Hailey
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T