អង្គការណាសាបង្ហើបថា យាន SpaceX ដែលដឹកអវកាសយានិកកាលពីថ្ងៃមុន ស្ទើរតែបុកជាមួយ UFO ទៅហើយ

//s9.kh1.co/47/47a0777ddcf9581b323d503a3830b49fc2b2cc91.jpg
បច្ចេកវិទ្យា

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើអ្នកជាអវកាសយានិកម្នាក់ ហើយត្រូវគេប្រាប់ថាយានអ្នកអាចនឹងបុកគ្នាជាមួយ UFO តើអ្នកនឹងមានអារម្មណ៏យ៉ាងណា? ប្រហោងពោះ

បរទេស៖ យោងតាមរបាយការណ៍ចេញពីទីភ្នាក់ងារអវកាសណាសាបានឲ្យដឹងថា រ៉ុក្កែត SpaceX បានហៀបនឹងប៉ះទង្គិចគ្នាជាមួយវត្ថុដែលមិនស្គាល់អត្តសញ្ញាណមួយ (unidentified flying object)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមអវកាសយានិកក្នុងយានរួមមានអ្នកស្រី Megan McArthur, លោក Shane Kimbrough, លោក Thomas Pesquet និងលោក Akikho Hoshide ត្រូវបានជូនដំណឹងដោយទីបញ្ជាការអវកាសសហរដ្ឋអាមេរិក (United States Space Command) ថាយានរបស់ពួកគេអាចនឹងប៉ះទង្គិចគ្នាជាមួយវត្ថុដែលមិនស្គាល់នេះ។

ទីភ្នាក់ងារអវកាសអាមេរិកណាសាបានសម្រេចចិត្តជូនដំណឹងដល់ក្រុមអវកាសយានិក ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអនុវត្តសមយុទ្ធបញ្ចៀស។ ដោយហេតុផលនេះ ក្រុមអវកាសយានិកបានស្លៀកឈុត pressurized suits ដើម្បីជាការការពារ។

ជាសំណាងល្អ មិនមានការប៉ះទង្គិចអ្វីកើតឡើងនោះទេ ព្រោះវត្ថុមិនស្គាល់អត្តសញ្ញាណនោះស្ថិតនៅចម្ងាយ45 គីឡូម៉ែត្រពីយានអវកាស ហើយទីបំផុតយានអវកាសរបស់អវកាសយានិកទាំង4នាក់បានទៅដល់ស្ថានីយអវកាសអន្តរជាតិ (ISS) បានដោយជោគជ័យនៅថ្ងៃទី24 ខែមេសា ដើម្បីចូលរួមបេសកកម្ម Crew-2៕

Join us: https://t.me/khmerload

ក្រុមអវកាសយានិកទាំងបួននាក់
ក្រុមអវកាសយានិកទាំងបួននាក់
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T