រដ្ឋបាលខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ៣៩នាក់ ក្នុងនោះ មានកម្មករ កម្មការិនី៣៨នាក់

//s9.kh1.co/aa/aadb2067c509d1be7a153c47dbfac9a74c888eae.jpg
សង្គម

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ចាម ប្រកាសរកឃើញ អ្នកឆ្លងកូវីដថ្មីបន្ថែម ចំនួន​៣៩នាក់ ក្នុងនោះ កម្មករ កម្មការិនី ចំនួន ៣៨នាក់

ខេត្តកំពង់ចាម ៖ ក្តៅៗ មុននេះបន្តិច រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវ សេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣៩នាក់ កម្មករ-កម្មការិនី ចំនួន ៣៨នាក់ ធ្វើការនៅរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល ខេត្តកណ្តាល និងរោងចក្រ(៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងកុមារី អាយុ០៤ឆ្នាំ ម្នាក់ ដែលឆ្លងពី ម្តាយវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យ ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ ឃុំ/សង្កាត់ និងបងប្អូន កម្មករ-កម្មការិនី និងមិត្តភក្តី ដែលធ្លាប់ប្រាស្រ័យទាក់ទង នឹងអ្នកជំងឺកូវីដ១៩ ដែលមានឈ្មោះ នៅខាងក្រោមនេះ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣កុំ និង៣ការពារ ដោយឡែក បងប្អូនដែលមាន ហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ​៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T