កំពុងតែជួបការលំបាក ភរិយាជាងម៉ូតូម្នាក់ មានសំណាងឈ្នះប្រាក់សុទ្ធពីលេខសំណាងរបស់គោជល់រហូតដល់ទៅ...!

//s9.kh1.co/6f/6f733b820b96a6fbeb880a4a0e69ddc944d0d37e.jpg
សង្គម

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ភរិយាជាងម៉ូតូម្នាក់ មាន​អារម្មណ៍​ស្រឡាំង​កាំង​នៅ​ពេល​ដែលបញ្ជូល​លេខ​សំណាង៨ខ្ទង់ ទៅក្នុង​វេបសាយលេខ​សំណាងគោជល់។

ព្រៃ​វែង៖ ភរិយាជាងម៉ូតូម្នាក់ មាន​អារម្មណ៍​ស្រឡាំង​កាំង​នៅ​ពេល​ដែលបញ្ជូល​លេខ​សំណាង៨ខ្ទង់ ទៅក្នុង​វេបសាយលេខ​សំណាងគោជល់ ហើយ​វេប​សាយ​ចេញ​សារ​ថា​ ឈ្នះ​រង្វាន់​ ១០,០០០ ដុល្លារ​ ពី​កម្មវិធី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុការណ៍សំណាងដ៏អស្ចារ្យនេះបានកើតឡើង​នៅឃុំក្រញូង ស្រុក​កំចាយមារ​ ខេត្តព្រៃ​វែង។ អ្នក​ឈ្នះ​រង្វាន់​លេខសំណាង​គោជល់​អ្នក​ស្រី សោម សុម៉ាលី អាយុ ២៥​ឆ្នាំ មុខ​របរ​អ្នក​លក់គ្រឿង​សំអាង​តាម​អន​ឡាញ បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ដែល​អ្នក​ស្រី ឈ្នះ​លេខ​សំណាង​នោះ​ គឺ​អ្នក​ស្រី​សឹង​តែ​ស្មាន​មិន​ដល់។ ដំបូង​អ្នក​ស្រី​ពិសាគោជល់​កំប៉ុង​លឿងមួយ​កំប៉ុង ហើយ​បាន​ឈ្នះ​គោជល់​មួយ​កំប៉ុង​នៅ​ក្រោម​ក្រវិល​កំប៉ុង ក៏​រក្សា​ទុកដើម្បី​ប្ដូរ​យក​មួយ​កំប៉ុង​ទៀត។

  ​អ្នក​ស្រី សោម សុម៉ាលី
  ​អ្នក​ស្រី សោម សុម៉ាលី

រៀង​ល្ងាច​បន្តិចអ្នក​ស្រី​ក៏​បាន​យក​ក្រវិល​នោះ​ទៅ​ប្ដូរ​ជា​មួយ​អ្នក​លក់​នៅ​ក្បែរ​ផ្ទះ។ ពេល​ដែល​គាស់​មក មិន​បាន​ត្រូវ​រង្វាន់​អ្វី​ទេ បាន​តែ​អរគុណ​មាន​លេខ​៨​ខ្ទង់ ហើយ​អ្នកស្រី​ក៏​បាន​បញ្ចូល​លេខ​សំណាង​នោះ​នៅ​ក្នុង​វេបសាយ។ អ្នក​ស្រី​បន្ត​ថា ​រាល់​ដងមិន​មាន​សារ​បញ្ជាក់​អ្វី​ទេ តែ​លើក​នេះពេល​ដែល​លោក​ស្រី​ដាក់​លេខ​បញ្ចូលហើយ​ ស្រាប់​តែ​មាន​សារ​បញ្ជាក់​ថា ​ត្រូវ​លេខ​សំណាង​សប្ដាហ៍​ទី៣។

គោជល់
គោជល់

អ្នក​ស្រី​មិន​អស់​ចិត្ត​ក៏​ហៅ​ប្ដី​អ្នក​ស្រីមក​ជួយ​ពិនិត្យ និង​ផ្ទៀង​ជា​មួយ​លេខ​នៅ​ក្នុង​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​គោជល់​ស្រាប់​តែ​ឃើញ​លេខ​ដូច​មែនក៏​ស្រែក​អរ​ពេញ​ផ្ទះ ​ ឯអ្នក​ស្រី​វិញ​ទឹក​ភ្នែកស្រក់​មក​ដោយ​មិន​ដឹង​ខ្លួន។​ លោកស្រី​និយាយទាំង​ទឹក​ភ្នែក​ថា៖ «ស្ថាន​ភាព​កូវីត​កំពុង​តែ​លំបាក រក​លុយមិន​សូវ​បានទាំង​ស្វាមី​ និង​អ្នក​ស្រី​ផង និយាយ​ទៅ​គឺ​លំបាក មិន​ថា​អ្នក​ស្រី និង​គ្រួសារ​ផ្សេង​ទៀត។ តែ​ពេល​នេះ​បាន​ត្រូវ​លេខ​សំណាង ១០,០០០ដុល្លារ​ អាច​ជួយ​គ្រួសារ​អ្នក​ស្រីអោយ​មាន​ជីវភាព​ធូរធារបាន​មួយ​ក្រិត​ធំ និង​អាច​ពង្រីក​មុខ​របរ​ប្ដី​បន្ថែម ហើយ​ក៏​អាច​បន្ថែម​ទុន​លើ​ការងារ​លក់​អនឡាញរបស់​អ្នក​ស្រី​ដែរ»។

គួរ​រំលឹក​ថា សូមអ្នក​ពិសាគោជល់​ទាំង​អស់ កុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។ ហើយ​ថ្មី​នេះ​ក្រុម​ហ៊ុន​គោជល់​បាន​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទី១ហើយ។ ថ្វី​បើក្រុម​ហ៊ុន​គោជល់មិន​បាន​ផ្សាយ​បន្ដ​ដោយ​សារ​បញ្ហា​កូវីត​ក៏​ពិត​មែន តែ​លេខ​សំណាងឈ្នះ ១០,០០០ ដុល្លារ​ ២​រង្វាន់​ទៀត​ ដែល​នៅ​ចាំ​លោក​អ្នក ដូច​នេះ​អ្នក​ឈ្នះ​រង្វាន់​បន្ទាប់​ទៀត​អាច​ជា​រូប​អ្នក។

ហើយ​អ្នក​លក់​ដែល​ទទួល​ប្ដូរ​ក្រវិលលេខ ២ខ្ទង់ និង​ ៤​ខ្ទង់​ ក្រុម​ហ៊ុន​នឹង​ផ្ដល់​ថវិកាបន្ថែម ៥០០ រៀល​សម្រាប់​លេខ​២ខ្ទង់ និង​ ២០០០ រៀល​ សម្រាប់​លេខ៤​ខ្ទង់ ក្នុង​១​ក្រវិល។ ពិសាគោជល់ ​បាន​ទាំង​ថាម​ពល បាន​ទាំង​រង្វាន់ និង​អាច​អោយ​ក្ដី​ស្រមៃ​របស់​អ្នក​ក្លាយ​ជា​ការពិត​បានកាន់​តែ​ឆាប់​រហ័ស៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/2d/2dca9ccef0f01da841c9411220ccf2e77e32daea.png

ភ្ញាក់ផ្អើលខ្លាំងអាយដលវិសាល ស្រីនា បង្ហាញចំណាប់អារម្មណ៍ថេប្លេត Huawei ប្រើកម្មវិធី office កុំព្យូទ័រ version ពេលធ្វើទស្សនកិច្ចក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក Huawei នៅទីក្រុងសិនជិន ប្រទេសចិន

 ០៥-មករា-២០២៤ 
 ១០ព្រឹក · ៤ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T