ក្រោយមានបញ្ហារឿងកែកុន Tangmo ចេញមកស្អាតប្លែកលើកនេះ

//s9.kh1.co/ef/ef322830d48ab4748356366c5e5ddd8d2b56282d.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីវះកាត់មុខមានបញ្ហាកន្លងមក តែពេលនេះ Tangmo ហាក់ស្រស់ស្អាតជាងមុន និងតុបតែងមុខបែបធម្មជាតិនៅតែទាក់ទាញ

ថៃ៖ បន្ទាប់ពីជួបប្រទះជាមួយបញ្ហានៃការវះកាត់មុខមាត់កន្លងមក Tangmo ដែលធ្លាប់ជាតារាមានប្រជាប្រិយភាពក្នុងសិល្បៈ បានធ្វើឱ្យមហាជនជាច្រើនមានការអាណិតអាសូរជាខ្លាំង ព្រមទាំងមានការលើកទឹកចិត្តដល់រូបនាងជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tangmo
Tangmo

 ពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា Tangmo នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលមហាជនជាច្រើនក៏បានយល់ថានាងគឺចាប់ផ្ដើមមានមុខមាត់ស្រស់ស្អាតឡើងវិញហើយ បន្ទាប់ពីនាងធ្លាប់បានកែសម្ផស្សមានបញ្ហាកន្លងមក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Tangmo នាងត្រូវបានអ្នកផាត់មុខដ៏ល្បីឈ្មោះម្នាក់បានអញ្ជើញនាងទៅតុបតែងមុខដើម្បីត្រៀមថតម៉ូតក្នុងកម្មពិធីផ្ទាល់របស់ពួកគេ។មិនតែប៉ុណ្ណោះគេ ក៏បានបង្ហោះរូបថតនៅក្នុងបណ្ដាញសង្គម ជាមួយនឹងមុខមាត់ដ៏ស្រស់ស្អាត និង ការតុបតែងមុខ បែបធម្មជាតិរបស់នាង ដែលមើលទៅគួរឱ្យទាក់ទាញខ្លាំងណាស់ ៕

  Join Us ៖ https://t.me/khmerload

Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Tangmo
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T