ក្តីស្រឡាញ់សាមញ្ញ ដែលមនុស្សស្រីចង់បាន! គម្រប់ខួបនៃក្តីស្រឡាញ់៤ឆ្នាំ ឌី សូនីតា រំលឹកអនុស្សារីយ៍ ជាមួយពាក្យពេចន៍ដ៏រំភើប

//s9.kh1.co/35/35e478f816767ed508bb746925ec0ffa6f5d3206.jpg
តារា & កម្សាន្ដ

 ២៩-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃគម្រប់ខួបនៃក្តីស្រលាញ់ ឌី សូនីតា ផុសរូបអនុស្សាវរីយ៍ជាមួយនឹងពាក្យពេចន៍បែបនេះ។

ភ្នំពេញ៖  ពិតណាស់ អ្នកនាង ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា ជាគូស្នេហ៍ដ៏សម្បូរទៅដោយភាពកំប្លុកកំប្លែងមិនចេះរីងស្ងួត ដែលតែងតែធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយជានិច្ច ហើយក៏ជាតារាសម្តែងដែល កំពុងមានឈ្មោះបោះសម្លេងផងដែរ ក្នុងរង្វង់សិល្បៈខ្មែរ នាពេលបច្ចុប្បន្ននេះ។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា គូស្នេហ៍តារាទាំងពីរដួងនេះបន្ទាប់ពីមានទំនាក់ទំនងគ្នាអស់ប៉ុន្មានឆ្នាំកន្លងទៅ ក៏បានទទួលចំណងដៃកូនស្រីដ៏ស្រស់ស្អាតខ្យូតគួរឲ្យក្នាញ់ផងដែរ ។​

ជាក់ស្ដែង កាលពីថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២១ ម្សិលមិញនេះ  អ្នកនាង ឌី សូនីតា បានផុសរូបភាពជាច្រើនសន្លឹកអបអរថ្ងៃគម្រប់ខួបនៃទំនាក់ទំនងស្នេហា ៤ឆ្នាំរបស់នាង និង លោកអេឡិច ហ្សូរ៉ា នៅលើបណ្ដាញសង្គមហ្វសប៊ុក ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយសំណេរដ៏មានអត្ថន័យទៅកាន់គូស្នេហ៍ យ៉ាងដូច្នោះថា៖ 

Happy anniversary 2017-2021 years 28.04.2021John Alexora រូបច្រើនពេកផុសខ្លះៗបានហើយ មិនដឹងគួរនិយាយពីណាទៅណាបើអនុស្សាវរីយ៍វាច្រើនពេក ដឹងត្រឹមតែថា មនុស្សដែលទ្រាំនិងខ្ញុំបានគ្រប់យ៉ាងគឺជាគាត់មនុស្សមិនដែលចោលខ្ញុំ មិនបោះបង់ខ្ញុំ មិនថ្កោលទោសខ្ញុំ មិនប្រកាន់ខ្ញុំ មិនស្អប់ខ្ញុំ មិនខឹងខ្ញុំ ឈរខាងខ្ញុំ នៅពីក្រោយខ្ញុំ យល់ពីខ្ញុំ ស្រលាញ់អ្វីដែលជាខ្ញុំ ជាពិសេសមិនគិតលុយធំជាងខ្ញុំគឺគាត់ គាត់មិនដែលអោយខ្ញុំចាញ់ គាត់មិនដែលអោយខ្ញុំអន់ គាត់មិនដែលអោយខ្ញុំខុស គាត់អោយគ្រប់យ៉ាងអោយតែជាការចង់បានរឺជាការសំណូមពររបស់ខ្ញុំ គាត់លះបង់គ្រប់យ៉ាងសំរាប់ខ្ញុំ គាត់តែងតែធ្វើជាមនុស្សដែលមានទំនួលខុសត្រូវគ្រប់រឿងទាំងអស់ ទាំងដែលគាត់មិនមែនជាអ្នកខុសក៏ដោយ។ សរសេរបណ្តើខ្ញុំយំបណ្តើ ខ្ញុំមិននឹកស្មានថាគាត់លះបង់ខ្លាំងយ៉ាងនេះសំរាប់ខ្ញុំ គាត់ល្អហួសនិងថ្លែង ហើយអ្វីដែលគាត់សុំពីខ្ញុំរឿងមួយដែលតូចតាចបំផុត គឺសូមកុំអោយខ្ញុំយំព្រោះតែរឿងអតីតកាល សូមកុំអោយខ្ញុំគិតនៅរឿងដែលកន្លងហួស សុំកុំអោយខ្ញុំឈឺចាប់នៅអ្វីដែលវាបានកើតឡើងហើយ។សុំទោសបង I love you much  #ក្តីស្រលាញ់សាមញ្ញ តែមិនដែលក្បត់គ្នា​ ថាមិនចង់ផុសទេ តែខាងប្រុសឆ្នាំនេះដូចរៀងប្រកាន់ ដូចជាច្រណែនកូនបន្តិចបន្តួច ព្រោះមិនដែលឃើញផុសរូបគេ។

សារ ឌី សូនីតា

សូមទស្សនារូបភាពខាងក្រោម៖

ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា
ឌី សូនីតាចន អេឡិចហ្សូរ៉ា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T