គិតត្រឹមថ្ងៃទី ២៨ ខែមេសា មានតែប្រទេសក្នុងតំបន់អាស៊ានមួយនេះទេ មិនទាន់ប្រកាសមានករណីអ្នកស្លាប់ ដោយសារកូវីដ-១៩

//s9.kh1.co/6a/6a12d8eb6be3d760d56a1cfc9d67937685c975f6.jpg
សង្គម

 ២៩-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ជាការពិតណាស់ វីរុសកូវីដ១៩ ដ៏កាចសាហាវមួយនេះ បានរាតត្បាតគ្រប់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានក៏ទទួលរងផលប៉ះពាល់មិនតិចដែរ ដោយករណីអ្នកឆ្លងកូវីដ១៩ និងស្លាប់កើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ

បរទេស៖ យើងដឹងហើយថា វីរុសកូវីដ១៩ បានរាតត្បាតស្ទើរគ្រប់បណ្ដាប្រទេសនៅក្នុងពិភពលោក ដោយក្នុងនោះ បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានក៏ទទួលរងផលប៉ះពាល់មិនតិចដែរ ចំពោះករណីអ្នកឆ្លងកូវីដ១៩ និងស្លាប់កើនឡើងកើនឡើងគួរឱ្យកត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ បើយោងតាមតារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងតំបន់អាស៊ានវិញ គិតត្រឹមម៉ោង ១៨ៈ០០ នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ យើងឃើញថាគ្រប់បណ្ដាប្រទេសទាំងអស់សុទ្ធតែមានករណីអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ លើកលែងតែប្រទេសមួយប៉ុណ្ណោះ ដែលមិនទាន់ប្រកាសមានអ្នកស្លាប់ គឺ ប្រទេសឡាវ

គួរជម្រាបថា យោងតាមតារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩ ថ្ងៃទី២៨ម្សិលមិញ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន មានករណីអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣,៣៦២,២១៨ អ្នកជាសះស្បើយ ៣,០៥៦,០៥៩នាក់ និង​អ្នកស្លាប់ ៦៧,១៦៨នាក់៕

តារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩
តារាងតួលេខនៃការឆ្លងជំងឺកូវីដ១៩
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T