ខែភ្លៀងហើយ ការពារកូនៗពីជំងឺគ្រុនដោយសារមូសខាំប៉ុន្មានប្រភេទនេះ!

//s9.kh1.co/2b/2bc7ca170aabbb02982a7773b5b86dfd59bbb6c2.jpg
យល់ដឹង

 ២៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មូស ជា​សត្វល្អិត​ចង្រៃ​ដែល​អាច​ចម្លង​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ដល់​មនុស្ស​យើង និង​អាច​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

មូស ជា​សត្វល្អិត​ចង្រៃ​ដែល​អាច​ចម្លង​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ដល់​មនុស្ស​យើង និង​អាច​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ នៅ​ក្នុង​ខែ​មាន​ភ្លៀង​ធ្លាក់ យើង​ត្រូវ​ការពារ​ខ្លួន​ពី​មូស​ខាំ ព្រោះ​ជំងឺ​ដែល​កើត​ឡើង​ដោយ​សារ​មូសខាំ អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ ពិសេស​បើ​កើត​លើ​អា​អូន​តូចៗ។ ខាង​ក្រោម​នេះ ជា​ប្រភេទ​ជំងឺ​គ្រុន​ដែល​កើត​ឡើង​ដោយ​សារ​មូស​ខាំ ម៉ាក់ប៉ា​គួរ​ការពារ​កូន​ឲ្យ​ផុត​ពី​ជំងឺ​ទាំង​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ជំងឺ​គ្រុន​ចាញ់

ជំងឺ​គ្រុន​ចាញ់​បង្ក​ឡើង​ដោយ​ប៉ារ៉ាស៊ីត ចម្លង​ទៅ​មនុស្ស​តាម​រយៈ​សត្វ​មូស​ដែល​ភាគ​ច្រើន​ខាំ​នៅ​ពេល​យប់។ រោគ​សញ្ញា​ញឹក​ញាប់​នៃ​ជំងឺ​គ្រុនចាញ់ គឺ​គ្រុនក្តៅ​ដែល​កើត​ឡើង​រួច​បាត់​ទៅ​វិញ បន្ទាប់​មក​តែង​តែ​មាន​គ្រុនញាក់ ចង្អោរ ក្អួត ឈឺ​ក្បាល និង​ឈឺ​ខ្លួន​។ល។ បើ​មិន​ទទួល​បាន​ការព្យាបាល​ត្រឹម​ត្រូវ វា​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​បើ​កើត​ឡើង​លើ​ទារក ក្មេង​អាយុ​ក្រោម​៥ឆ្នាំ និង​ស្ត្រី​ពពោះ ក៏​ដូច​ជា​អ្នក​កើត​ជំងឺ​អេដស៍។

២. ជំងឺ​គ្រុន​លឿង

ជំងឺ​គ្រុន​លឿង មិន​បណ្តាល​ឲ្យ​មាន​រោគ​សញ្ញា​ណា​មួយ​នោះ​ឡើយ បើ​ទោះ​គ្នា​យើង​ខ្លះ​អាច​ជួប​ប្រទះ​រោគ​សញ្ញា​ដូច​គ្រុន​ផ្ដាសាយ​ក៏​ពិត​មែន ប៉ុន្តែ​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​តាមរយៈ​ការ​សម្រាក ផឹក​ទឹក និង​ថ្នាំ។ យ៉ាងណា សភាព​ទន់​ខ្សោយ និង​អស់​កម្លាំង​អាច​នឹង​ជា​ច្រើន​ខែ​ក្រោយ​កើត​ជំងឺ​នេះ។ ១៥% នៃ​មនុស្ស​មាន​រោគសញ្ញា​ជំងឺ​គ្រុន​លឿង​កម្រិត​ស្រាល បែរ​ជា​លេច​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ បន្ទាប់​ពី​រោគ​សញ្ញា​ដំបូង​ហាក់​ដូច​ជា​បាន​ធូរស្រាល។ រោគសញ្ញា​ធ្ងន់ធ្ងរ មាន​ដូច​ជា​គ្រុន​ក្តៅ​ខ្លាំង ខាន់​លឿង និង​មាន​ហូរឈាម។ ជំងឺ​គ្រុនលឿង អាច​ក៏​អាច​ធ្វើ​ឲ្យ​ខ្សោយ​ថ្លើម និង​តម្រង​នោម គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត។

៣. ជំងឺ​គ្រុន​ឈាម

គ្រុន​ឈាម គឺ​ជា​ជំងឺ​ឆ្លង ភ្នាក់​ងារ​ចម្លង​គឺ​សត្វ​មូស (មូស​ខ្លា) បណ្តាល​មក​ពី​មេរោគ​គ្រុន​ឈាម​ចំនួន ៤ ប្រភេទ។ ជំងឺ​គ្រុន​ឈាម​កម្រិត​មធ្យម បណ្តាល​ឲ្យ​យើង​គ្រុន​ក្តៅ​ខ្លាំង កន្ទួល ឈឺ​សាច់​ដុំ និង​សន្លាក់។ ក្នុង​ករណី​ធ្ងន់​ធ្ងរ ត្រូវ​គេ​ហៅ​ថា​ជំងឺ​គ្រុន​ឈាម Hemorrhage អាច​បណ្តាល​ឲ្យ​ហូរ​ឈាម​ធ្ងន់​ធ្ងរ សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ និង​ស្លាប់​ទៀត​ផង។ បើ​ក្មេង​ៗ​កើត​ជំងឺ​គ្រុន​ឈាម​រហូត​ដល់​ស្លាប់ បណ្ដាល​មក​ពី​ម៉ាក់ប៉ា​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​យឺត​ពេល តែ​ជាទូទៅ ជំងឺ​គ្រុនឈាម​កម្រ​នឹង​មាន​ករណី​ស្លាប់​ណាស់ បើ​អ្នក​ជំងឺ​ទទួល​បាន​ការព្យាបាល​ទាន់​ពេល។

៤. ជំងឺ​គ្រុន​ឈីក

ជំងឺគ្រុនឈីក​បង្ក​ដោយ​វីរុស​ឈីក ឬ Chikungunya បណ្ដាល​មកពី​មូស​ខ្លា​ញី​ខាំ ជាពិសេស​នៅ​ពេលថ្ងៃ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង ​ទាំង​ចាស់។ បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត និង​បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល ជំងឺ​គ្រុន​ឈីក​មាន​រោគ​សញ្ញា​សំខាន់​៣​យ៉ាង​ដូច​ជា គ្រុន​ក្ដៅ ឈឺ​សន្លាក់​ឆ្អឹង មាន​ស្នាម​កន្ទួល​ក្រហម​លើ​ស្បែក។ល។ ហើយ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​អ្នក​ជំងឺ​ស្លាប់​នោះ​ទេ លើក​លែង​តែ​វា​កើត​រួមគ្នា​ជាមួយ​ជំងឺ​ផ្សេងៗ ដូច​ជា​ជំងឺ​គ្រុនឈាម គ្រុនចាញ់ ឬ​ជំងឺ​រលាក​ស្រោមខួរ​ជា​ដើម បើ​ប្រៀប​ធៀប​រវាង​ជំងឺ​ទាំង​២​នេះ ជំងឺ​គ្រុន​ឈាម​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​គ្រុន​ឈីក។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T