អត់ទុកមុខឲ្យគ្នាសោះ! Courtois សើចចំអក Werner ក្នុងការប្រកួតជាមួយ Chelsea កាលពីយប់ថ្ងៃអង្គារកន្លងទៅ (មានវីដេអូ)

//s9.kh1.co/c1/c1fb8a7661497d42eae7f7df901304e53975e1ef.jpg
កីទ្បា

 ២៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Giroud និង Courtois សើចចំអក Werner ក្រោយស៊ុតមិនចូលទីនៅតង់ទី១

អេស្ប៉ាញ៖ កាលពីយប់ថ្ងៃទី២៨កន្លងទៅនេះ ក្លិបអធិរាជស Real Madrid បានបើកទ្វារកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅក្របខណ្ឌ Champions League ដោយក្នុងនោះ Chelsea លេងបានត្រឹមស្មើ ១ ទល់នឹង១ ជាមួយ Real Madrid ដែលខាង Chelsea រកគ្រាប់បាល់បានដោយខ្សែបម្រើ Christian Pulisic មុននឹងត្រូវ Karim Benzema ស៊ុតតាមស្មើវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Christian Pulisic
ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Karim Benzema
ខ្សែប្រយុទ្ធ Karim Benzema

យ៉ាងណាមិញ អ្វីដែលគេកត់សម្គាល់ក្នុងការប្រកួតនោះគឺ ការខកខានឱកាសស៊ុតគ្រាប់បាល់របស់ ខ្សែប្រយុទ្ធ Timo Werner របស់ Chelsea ដោយនៅនាទីទី៤១ រូបគេបានបណ្ដើរបាល់លឿនស្លេវសំដៅទៅប្រអប់ទីរបស់ Real Madrid ដែលមានអ្នកចាំទី Thibaut Courtois រង់ចាំរួចជាស្រេច ខណៈខ្សែការពារ Raphael Varane ព្យាយាមរត់មករារាំង ទើប Werner ក៏សម្រេចដាក់មួយជើងស្ដាំ ប៉ុន្តែលទ្ធផលគឺគេស៊ុតមិនចូលទីផង។

ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner
ខ្សែប្រយុទ្ធ Timo Werner និង Raphael Varane
ខ្សែប្រយុទ្ធ Timo Werner និង Raphael Varane
សកម្មភាពស៊ុតបញ្ចូលទីរបស់ Timo Werner
សកម្មភាពស៊ុតបញ្ចូលទីរបស់ Timo Werner

វីដេអូរបស់ Werner ត្រូវចែកចាយពេញបណ្ដាញសង្គមហើយគេក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃ ប៉ុន្តែនៅកំលុងពេលសម្រាកតង់ទី១ ខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea និងអ្នកចាំទី Thibaut Courtois ដែលជាអតីតមិត្តរួមក្រុមដែរនោះបាននាំគ្នាសើចចំអកពីរឿងស៊ុតមិនចូលទីរបស់ Werner ។

ខ្សែប្រយុទ្ធ Olivier Giroud 
ខ្សែប្រយុទ្ធ Olivier Giroud 
អ្នកចាំទី Thibaut Courtois
អ្នកចាំទី Thibaut Courtois

យោងតាមកាមេរ៉ារបស់សារព័ត៌មាន RMC Sport គឺ Giroud ដែលមិនជាប់ជម្រើស១១នាក់ដំបូងបានដើរចូលមករក Courtois និងនិយាយថា៖

នៅចាំវគ្គសង្គ្រោះបាល់របស់អ្នកទៅលើគ្រាប់បាល់របស់ Timo(Werner)ទេ(សើច)

ខ្សែប្រយុទ្ធ Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud និង Thibaut Courtois
ខ្សែប្រយុទ្ធ Olivier Giroud និង Thibaut Courtois

Thibaut Courtois ក៏បានសើចតាមមុននឹងឈានជើងមកមុខនិងឆ្លើយថា៖

អ្នកចាំទី Thibaut Courtois
អ្នកចាំទី Thibaut Courtois

អ្វីដែលខ្ញុំធ្វើគឺឈានជើងមកមុខបែបនេះប៉ុណ្ណោះ

អ្នកចាំទី Thibaut Courtois 

Giroud បានតបទៅវិញថា៖

ខ្សែប្រយុទ្ធ Olivier Giroud និង Thibaut Courtois
ខ្សែប្រយុទ្ធ Olivier Giroud និង Thibaut Courtois

ពិតជាអស្ចារ្យណាស់

ខ្សែប្រយុទ្ធ Olivier Giroud

បន្ទាប់មក ពួកគេក៏ត្រៀមខ្លួនសម្រាប់តង់ទី២ ប៉ុន្តែវីដេអូនៃកិច្ចសន្ទនានេះបានចែកចាយពេញបណ្ដាញអ៊ីនធើណេត ដែលសម្ដីរបស់ Courtois មានលាយឡំភាពអស់សំណើចដោយគេចង់បញ្ជាក់ថា Werner ស៊ុតមិនចូលទីតែខ្លួនឯងខណៈរូបគេមិនចាំបាច់ហត់នឿយសង្គ្រោះគ្រាប់បាល់នោះឡើយ៕

សកម្មភាពTimo Werner ស៊ុតបញ្ចូលទី
សកម្មភាពTimo Werner ស៊ុតបញ្ចូលទី

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពmetro

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T