ក្រុមហ៊ុន Apple ប្រកាសថាចំណេញប្រាក់កប់ពពកនៅដើមឆ្នាំនេះ ដោយការលក់ទូរសព្ទ iPhone ឡើងកូដខ្លាំង

//s9.kh1.co/f6/f6bfbdd967f0474405e0cb7b106c1ff6eca101c3.jpg
បច្ចេកវិទ្យា

 ២៩-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តំរូវការ iPhone បានធ្វើអោយប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងទ្វេដង ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះបានទាញយកផលចំណេញពីការញៀនទិញស្មាតហ្វូន។

បរទេស៖ តម្រូវការ iPhone បានធ្វើអោយប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple កើនឡើងទ្វេដងពីខែមករាដល់ខែមីនា ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបន្តទាញយកផលចំណេញពីការញៀនទិញស្មាតហ្វូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណេញបានកើនឡើងដល់23.6ពាន់លានដុល្លារឬ1.40ដុល្លារក្នុងមួយហ៊ុន ខណៈប្រាក់ចំណូលបានកើនឡើង54ភាគរយគឺ89.6ពាន់លានដុល្លារឯនោះនៅក្នុងត្រីមាសទី2។ 

iPhone ដែលជាគ្រាប់ពេជ្រប្រចាំត្រកូលរបស់ក្រុមហ៊ុន Apple លក់មិនសូវដាច់ខ្លាំងប៉ុន្មានទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារអ្នកប្រើប្រាស់ភាគច្រើនមិនចង់ដូរស៊េរីទូរសព្ទពួកគេ។ ប៉ុន្តែការចេញលក់ iPhone 12 ចំនួន4ម៉ូឌែលកាលពីចុងឆ្នាំ2020 បានធ្វើឱ្យការទិញមានការកើនឡើងយ៉ាងគំហុក ដោយបានកើនឡើង66ភាគរយពោលគឺ47.9ពាន់លានដុល្លារ។

អ្នកទិញតំរង់ជួរទិញ iPhone 12 នៅស៊ីដនី
អ្នកទិញតំរង់ជួរទិញ iPhone 12 នៅស៊ីដនី

អ្នកវិភាគខ្លះជឿថាប្រជាប្រិយភាពរបស់ iPhone 12 អាចនាំឱ្យមានការលក់ដាច់ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ2014 នៅពេលដែល iPhone 6 ចេញ។ វាជាការទទួលបានការចាប់អារម្មណ៍ខ្លាំង ពីព្រោះ Apple បានពង្រីកអេក្រង់ឧបករណ៍នេះ។

ទូរសព្ទ iPhone 12 គឺជាម៉ូឌែលដំបូងរបស់​ Apple ដែលអាចភ្ជាប់បណ្តាញឥតខ្សែ 5G ដែលផ្តល់ល្បឿនលឿនជាងមុន។ Apple នៅតែព្យាយាមលក់វាឱ្យបានកាន់តែច្រើនថែមទៀតនៅត្រីមាសបច្ចុប្បន្ន ដោយបានបញ្ចេញទូរសព្ទ iPhone 12 ពណ៌ស្វាយថ្មីថែមទៀតកាលពីប៉ុន្មានថ្ងៃមុន៕

Join us: https://t.me/khmerload

iPhone 12 ពណ៌ស្វាយ ដែលទើបនឹងចេញ
iPhone 12 ពណ៌ស្វាយ ដែលទើបនឹងចេញ
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T