អតីតពលករធ្វើការនៅប្រទេសកូរ៉េត្រកូល ឡេង ឧបត្ថម្ភថវិកាជាច្រើនម៉ឺនដុល្លារ ដល់ក្រសួងការងារក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩!

//s9.kh1.co/a0/a0482ec884ef8d01332e1e8bf9c4d67bbca12a62.jpg
សង្គម

 ២៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល។

ភ្នំពេញ៖ បងប្អូនប្រកូល ឡេង គឺលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមល ទទួលបានការថ្លែងអំណរគុណកោតសរសើរពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បន្ទាប់ពីលោកបន្តឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់យុទ្ធការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនដល់មន្រ្តីរាជការ កម្មករ និយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈនៃក្រសួងការងារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង

ក្នុងចំណោមសប្បុរជនខ្មែរ ដែលមានបេះដូងសប្បុរសដ៏បរិសុទ្ធ ព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះ សុខទុក្ខជនរួមជាតិខ្មែរដូចគ្នា ក៏មានលោកឧកញ៉ា ឡេង ប្រុស អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកឧកញ៉ា ឡេង និមនល ដែលជានិច្ចកាលតែងតែជួយជនក្រីក្រ និងការគាំទ្រឧបត្ថម្ភដល់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។

  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង

ប្រធានក្រុមហ៊ុន ណាវ៉ាត្រាខ្នាតយក្ស ឯ.ក លោកឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា៖

«ដោយយើងខ្ញុំអតីតធ្លាប់ជាពលករ កម្មករ យើងខ្ញុំមានសេចក្ដីរីករាយណាស់ ដែលមានលទ្ធភាពបរិច្ចាគថវិកានេះ ដើម្បីចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជួនបងប្អូនកម្មករនិយោជិត នាពេលបច្ចុប្បន្ន»។

ប្រសាសន៍របស់លោកឧកញ៉ា ឡេង ប្រុស
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង

តាមលិខិតថ្លែងអំណរគុណជូនចំពោះឧកញ៉ា ឡេង ប្រុស របស់លោក ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះថា មន្រ្តីរាជការ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះឧកញ៉ា ឡេង ប្រុស ដែលបានជួយឧបត្ថម្ភថវិកាចំនួន ៣០ ០០០ (សាមសិបពាន់) ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងបង្អូនកម្មករនិយោជិត។

លិខិតថ្លែងអំណរគុណពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ
លិខិតថ្លែងអំណរគុណពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ

ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សូមសម្តែងការកោតសរសើរដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ឧកញ៉ា ឡេង ប្រុស ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលៈទេសៈបានយ៉ាងទាន់ពេលវេលា។

លិខិតថ្លែងអំណរគុណពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ
លិខិតថ្លែងអំណរគុណពីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ

សូមបញ្ជាក់ថា លទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈចាប់ថ្ងៃទី២៥ ដល់ថ្ងៃ ២៨ ខែមេសា ឆ្នាំ២០២១ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចំនួន ៩ ៩១១នាក់ ក្នុងនោះក៏មានជនបរទេសចំនួន ៤៧៥នាក់ ផងដែរ៕

  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
  បងប្អូនប្រកូល ឡេង
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T