មិនមើលស្រាលទេ! គ្រូបង្វឹក Roma ថាកីឡាករ Man UTD ៤ រូបនេះពិតជាគ្រោះថ្នាក់ណាស់

//s9.kh1.co/ac/acbcc1c7b53c3b271f4cdd54dfb2ffe067e48ae2.jpeg
កីទ្បា

 ២៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

គ្រូរបស់ Roma ប្រាប់ពីជើងខ្លាំងដ៏គួរឲ្យញញើតរបស់ Man UTD

អ៊ីតាលី៖ លោកគ្រូបង្វឹករបស់ក្លិប Roma គឺ Paulo Fonseca បាននិយាយថា កូនក្រុមរបស់លោកមិនអាចចូលទៅលេងនៅទឹកដី Old Trafford ដោយប្រើទម្រង់ការពារតែមួយមុខនោះឡើយប៉ុន្តែលោកគ្រូសង្ឃឹមថានឹងអាចវាយបំបែក Manchester United និងស្រវាយកជ័យជម្នះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Roma
កីឡាករ Roma
កីឡាករ Man UTD
កីឡាករ Man UTD

Roma នឹងត្រូវជួបប្រកួតតទល់ជាមួយភាគីលោកគ្រូបង្វឹក Ole Gunnar Solskjaer ក្នុងការប្រកួតជើងទី១ នៃពាន Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែឧសភា វេលាម៉ោង២រំលងអាធ្រាត្រនេះហើយដែលវាចាត់ទុកជាភារកិច្ចលំបាកមួយសម្រាប់ Roma ព្រោះ Manchester United ជាជើងខ្លាំងនៅ Europa League ដែលទើបរបូតគ្រាប់បាល់១គ្រាប់គត់ក្នុងក្របខណ្ឌនេះនិងធ្លាប់បានទម្លាក់ Real Sociedad, AC Milan និង Granada ទៀតផង។

កីឡាករ Man UTD
កីឡាករ Man UTD

លោកគ្រូ Foncesa បានថ្លែងប្រាប់ ESPN ថា៖

Manchester United មានកីឡាកខ្លាំងៗដូចជា Edinson Cavani, Marcus Rashford, Mason Greenwood និង Daniel James ដែលសុទ្ធតែជាកីឡាកររត់លឿន អ៊ីចឹងហើយទើបខ្ញុំមិនចង់ប្រើក្បួនដឹកនាំក្រុមឲ្យសម្រុកទៅពួកគេជ្រៅពេកទេព្រោះខ្លាចពួកគេប្រើក្បាច់វាយបកមកវិញ។ ពួកគេទាំងប៉ុន្មាននាក់នេះជាកីឡាករដ៏អស្ចារ្យដែលអាចសម្រេចលទ្ធផលប្រកួតបាន ដូច្នេះពួកយើងត្រូវតែត្រៀមខ្លួន ប៉ុន្តែខ្ញុំនឹងសារភាពតែម្ដងថា ពួកយើងមិនអាចទៅលេងការពារសុទ្ធនៅក្នុងការប្រកួតនេះបានឡើយ។ ពួកយើងត្រូវតែស្វែងរកឱកាសគ្រប់គ្រងបាល់ និងត្រូវតែមានចិត្តក្លាហានប្រឈមជាមួយ Manchester United ។

លោកគ្រូបង្វឹកPaulo Fonseca
លោកគ្រូបង្វឹកPaulo Fonseca
លោកគ្រូបង្វឹកPaulo Fonseca
ខ្សែប្រយុទ្ធ Edinson Cavani, Mason Greenwood,Scott McTominay និង Marcus Rashford 
ខ្សែប្រយុទ្ធ Edinson Cavani, Mason Greenwood,Scott McTominay និង Marcus Rashford 
ខ្សែបម្រើ Daniel James 
ខ្សែបម្រើ Daniel James 

ក្រៅពីនោះលោកគ្រូក៏បានកោតសរសើរ ខ្សែបម្រើBruno Fernandes ដែរដោយបន្តថា៖

អ្វីដែល Bruno បានធ្វើនៅ Sporting និង Man UTD គឺពិតជាអស្ចារ្យ។ គេមកដល់ Man UTD រាងយឺតបន្តិចប៉ុន្តែគេបានរៀនសូត្រច្រើនណាស់។អ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺអត្តចរិតរបស់គេតែម្ដង គេមានទាំងគុណភាពនិងមានភាពជាអ្នកដឹកនាំ ហើយនិងឆ្លាតវៃណាស់។ ខ្ញុំមិនភ្ញាក់ផ្អើលទេពេលឃើញគេក្លាយជាអ្នកដឹកនាំក្រុមមួយរូប។

លោកគ្រូបង្វឹក Paulo Fonseca
ខ្សែបម្រើ Bruno Fernandes 
ខ្សែបម្រើ Bruno Fernandes 

ប្រភពexpress

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T